គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 6:51-69 Khmer Standard Version (KHSV)

51. ប៊ូកគី អ៊ូស៊ី សេរ៉ា‌ហ៊ា

52. មេរ៉ា‌យ៉ូត អម៉ា‌រា អហ៊ី‌ទូប

53. សាដុក អហ៊ី‌ម៉ាស។

54. រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ:អំបូរ​កេ‌ហាត់​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ទទួល​ចំណែក​មុន​គេ ដោយ​ការ​ចាប់​ឆ្នោត។

55. ពួក​គេ​ទទួល​បាន​ក្រុង​ហេ‌ប្រុន នៅ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ។

56. រីឯ​ស្រែ​ចម្ការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ។

57. គេ​ក៏​បាន​ចែក​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ឲ្យ​កូន​ចៅ​របស់​លោក​អើរ៉ុន​ដែរ គឺ​ក្រុង​ហេ‌ប្រុន ក្រុង​លីប‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាទៀរ ក្រុង​អែស‌ថេម៉ូរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

58. ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

59. ក្រុង​អាសាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌សេមែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

60. ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ពួក​គេ​ទទួល​បាន​ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេ‌មែត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ សរុប​ទាំង​អស់ អំបូរ​កេ‌ហាត់​ទទួល​បាន​ដប់​បី​ក្រុង។

61. កូន​ចៅ​កេ‌ហាត់​ឯ​ទៀតៗ​ទទួល​បាន​ក្រុង​ដប់​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម កុល‌សម្ព័ន្ធ​ដាន់ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដោយ​ការ​ចាប់​ឆ្នោត។

62. អំបូរ​នានា​នៃ​កូន​ចៅ​គើសុន​ទទួល​បាន​ក្រុង​ដប់​បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ស្រុក​បាសាន។

63. អំបូរ​នានា​នៃ​កូន​ចៅ​ម៉្រារី​ទទួល​បាន​ក្រុង​ដប់‌ពីរ ដោយ​ការ​ចាប់​ឆ្នោត​ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។

64. កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រគល់​ក្រុង​ទាំង​នោះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​លេវី។

65. ពួក​គេ​បាន​ចែក​ទីក្រុង​នានា​ដែល​មាន​ឈ្មោះ​កត់‌ត្រា​ទុក នេះ​ដល់​គេ ដោយ​ចាប់​ឆ្នោត គឺ​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម្មាន និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

66. អំបូរ​ខ្លះ​ទៀត​នៃ​កូន​ចៅ​កេ‌ហាត់​បាន​ទទួល​ក្រុង​នានា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។

67. គេ​បាន​ប្រគល់​ក្រុង​ជម្រក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ីគែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

68. ក្រុង​យ៉ុក‌ម៉ាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

69. ក្រុង​អាយ៉ា‌ឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កាថ-‌រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 6