គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 6:45-64 Khmer Standard Version (KHSV)

45. លោក​ម៉ាលូក​ជា​កូន​របស់​លោក​ហា‌សាប‌យ៉ា លោក​ហា‌សាប‌យ៉ា​ជា​កូន​របស់​លោក​អម៉ា‌ស៊ា លោក​អម៉ា‌ស៊ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា

46. លោក​ហ៊ីល‌គីយ៉ា​ជា​កូន​របស់​លោក​អាំស៊ី លោក​អាំស៊ី​ជា​កូន​របស់​លោក​បានី លោក​បានី​ជា​កូន​របស់​លោក​សេមើរ

47. លោក​សេមើរ​ជា​កូន​របស់​លោក​ម៉ាស‌លី លោក​ម៉ាលី​ជា​កូន​របស់​លោក​មូស៊ី លោក​មូស៊ី​ជា​កូន​របស់​លោក​ម៉្រារី លោក​ម៉្រារី​ជា​កូន​របស់​លោក​លេវី។

48. កូន​ចៅ​លេវី​ឯ​ទៀតៗ​ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ ទទួល​ភារ‌កិច្ច​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

49. លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក មាន​នាទី​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត ព្រម​ទាំង​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែរ។ ពួក​លោក​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី‌សក្ការៈ​បំផុត ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ បាន​បង្គាប់​ទុក។

50. កូន​ចៅ​របស់​លោក​អើរ៉ុន មាន​ឈ្មោះ​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: អេ‌ឡា‌សារ ភីនេ‌ហាស អប៊ី‌សួ

51. ប៊ូកគី អ៊ូស៊ី សេរ៉ា‌ហ៊ា

52. មេរ៉ា‌យ៉ូត អម៉ា‌រា អហ៊ី‌ទូប

53. សាដុក អហ៊ី‌ម៉ាស។

54. រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ:អំបូរ​កេ‌ហាត់​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ទទួល​ចំណែក​មុន​គេ ដោយ​ការ​ចាប់​ឆ្នោត។

55. ពួក​គេ​ទទួល​បាន​ក្រុង​ហេ‌ប្រុន នៅ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ។

56. រីឯ​ស្រែ​ចម្ការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ។

57. គេ​ក៏​បាន​ចែក​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ឲ្យ​កូន​ចៅ​របស់​លោក​អើរ៉ុន​ដែរ គឺ​ក្រុង​ហេ‌ប្រុន ក្រុង​លីប‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាទៀរ ក្រុង​អែស‌ថេម៉ូរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

58. ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

59. ក្រុង​អាសាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌សេមែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

60. ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ពួក​គេ​ទទួល​បាន​ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេ‌មែត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ សរុប​ទាំង​អស់ អំបូរ​កេ‌ហាត់​ទទួល​បាន​ដប់​បី​ក្រុង។

61. កូន​ចៅ​កេ‌ហាត់​ឯ​ទៀតៗ​ទទួល​បាន​ក្រុង​ដប់​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម កុល‌សម្ព័ន្ធ​ដាន់ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដោយ​ការ​ចាប់​ឆ្នោត។

62. អំបូរ​នានា​នៃ​កូន​ចៅ​គើសុន​ទទួល​បាន​ក្រុង​ដប់​បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ស្រុក​បាសាន។

63. អំបូរ​នានា​នៃ​កូន​ចៅ​ម៉្រារី​ទទួល​បាន​ក្រុង​ដប់‌ពីរ ដោយ​ការ​ចាប់​ឆ្នោត​ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។

64. កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រគល់​ក្រុង​ទាំង​នោះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​លេវី។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 6