គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 25:7-15 Khmer Standard Version (KHSV)

7. ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២៨៨​នាក់ ដោយ​គិត​ទាំង​បង‌ប្អូន​របស់​ពួក​គេ ដែល​ជា​អ្នក​ជំនាញ​ខាង​ចម្រៀង​តម្កើង​ព្រះ‌អម្ចាស់ ហើយ​ចេះ​បង្រៀន​ដែរ។

8. ពួក​គេ​ចាប់​ឆ្នោត ដើម្បី​កំណត់​មុខ‌ងារ​រៀងៗ​ខ្លួន គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​គ្រូ ទាំង​សិស្ស។

9. ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យ៉ូសែប ជា​កូន​របស់​លោក​អេសាភ។ ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​កេដា‌លា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

10. ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​សាគើរ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

11. ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​យីសរី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

12. ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​នេថា‌នា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

13. ឆ្នោត​ទី​ប្រាំ​មួយ​ត្រូវ​លើ​លោក​ប៊ូកគា​ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

14. ឆ្នោត​ទី​ប្រាំ‌ពីរ​ត្រូវ​លើ​លោក​យេសា‌រេឡា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

15. ឆ្នោត​ទី​ប្រាំ​បី​ត្រូវ​លើ​លោក​យេសា‌យ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 25