គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 2:21-34 Khmer Standard Version (KHSV)

21. ក្រោយ​មក លោក​ហេស្រុន​បាន​យក​កូន​ស្រី​ម្នាក់​របស់​លោក​ម៉ាគារ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​កាឡាដ មក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​ហេស្រុន​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា សេគូប។

22. លោក​សេគូប​ជា​ឪពុក​របស់​លោក​យ៉ាអៀរ ដែល​ជា​អ្នក​គ្រប់‌គ្រង​លើ​ភូមិ​ម្ភៃ​បី​នៅ​ស្រុក​កាឡាដ។

23. ជន‌ជាតិ​កេសួ‌រី និង​ជន‌ជាតិ​អើរ៉ាម បាន​វាយ​យក​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ា‌អៀរ ព្រម​ទាំង​ក្រុង​កេណាត និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ដែល​មាន​ចំនួន​ទាំង​អស់​ហុក‌សិប។ ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ សុទ្ធ​តែ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាគារ ជា​ឪពុក​របស់​លោក​កាឡាដ។

24. ក្រោយ​ពេល​លោក​ហេស្រុន​ស្លាប់ នៅ​ភូមិ​កាលែប-‌អេប្រាតា នាង​អប៊ី‌យ៉ា​ជា​ភរិយា បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក មាន​ឈ្មោះ​ថា អាស‌ហ៊ើរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ត្កូអា។

25. រីឯ​កូន​ចៅ​របស់​លោក​យេរ៉ា‌មែល ជា​កូន​ច្បង​របស់​លោក​ហេស្រុន​មាន រ៉ាម ជា​កូន​ច្បង ប៊ូណា អូរេន អូសែម និង​អហ៊ី‌យ៉ា។

26. លោក​យេរ៉ា‌មែល​មាន​ប្រពន្ធ​មួយ​ទៀត​ឈ្មោះ​នាង​អថា‌រ៉ា ដែល​ត្រូវ​ជា​ម្ដាយ​របស់​លោក​អូណាម។

27. កូន​ចៅ​របស់​លោក​រ៉ាម ដែល​ជា​កូន​ច្បង​របស់​លោក​យេរ៉ា‌មែល​មាន ម៉ាអាស យ៉ាមីន និង​អេគើរ។

28. កូន​របស់​លោក​អូណាម​គឺ​សាម៉ាយ និង​យ៉ាដា។ កូន​របស់​លោក​សាម៉ាយ​គឺ​ណាដាប់ និង​អប៊ី‌ស៊ើរ។

29. ភរិយា​របស់​លោក​អប៊ី‌ស៊ើរ​ឈ្មោះ​អប៊ី‌ហែល នាង​បង្កើត​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​អបាន់ និង​ម៉ូលីដ។

30. កូន​របស់​លោក​ណាដាប់​គឺ​សេលេដ និង​អផែម។ លោក​សេលេដ​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។

31. លោក​អផែម​ជា​ឪពុក​របស់​លោក​អ៊ីស៊ី លោក​អ៊ីស៊ី ជា​ឪពុក​របស់​លោក​សេសាន លោក​សេសាន​ជា​ឪពុក​របស់​លោក​អឡាយ។

32. កូន​របស់​លោក​យ៉ាដា ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​សាម៉ាយ គឺ​យេធើរ និង​យ៉ូណា‌ថាន។ លោក​យេធើរ​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។

33. កូន​របស់​លោក​យ៉ូណា‌ថាន​គឺ​ពេលេត និង​សាសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​យេរ៉ា‌មែល។

34. លោក​សេសាន​គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ លោក​សេសាន​មាន​ខ្ញុំ​បម្រើ​ម្នាក់ ជា​ជន‌ជាតិ​អេស៊ីប ឈ្មោះ​យ៉ារហា។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 2