គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 2:13-28 Khmer Standard Version (KHSV)

13. លោក​អ៊ីសាយ​ជា​ឪពុក​របស់​លោក​អេលាប ជា​កូន​ច្បង អប៊ី‌ណាដាប់​ជា​កូន​ទី​ពីរ សាំម៉ា​ជា​កូន​ទី​បី

14. នេថា‌នេល​ជា​កូន​ទី​បួន រ៉ាដាយ​ជា​កូន​ទី​ប្រាំ

15. អូសែម​ជា​កូន​ទី​ប្រាំ​មួយ និង​ដាវីឌ​ជា​កូន​ទី​ប្រាំ‌ពីរ។

16. រីឯ​បង‌ប្អូន​ស្រី​របស់​ពួក​គេ​គឺ​នាង​សេរូយ៉ា និង​អប៊ី‌កែល។ កូន​របស់​នាង​សេរូយ៉ា​មាន​បី​នាក់​គឺ អប៊ី‌សាយ យ៉ូអាប់ និង​អេសា‌អែល។

17. នាង​អប៊ី‌កែល​បង្កើត​អម៉ា‌សា រីឯ​ឪពុក​របស់​អម៉ា‌សា​ឈ្មោះ​យេធើរ ជា​ជន‌ជាតិ​អ៊ីស្មា‌អែល។

18. លោក​កាលែប​ជា​កូន​របស់​លោក​ហេស្រុន ព្រម​ទាំង​នាង​អស៊ូ‌បា ជា​ភរិយា បង្កើត​បាន​កូន​ស្រី​មួយ​ឈ្មោះ យេរី‌អូត និង​កូន​ប្រុស​បី​នាក់​គឺ យេស៊ើរ សូបាប និង​អើដូន។

19. ពេល​នាង​អស៊ូ‌បា​ស្លាប់​ទៅ លោក​កាលែប​មាន​ភរិយា​មួយ​ទៀត​ឈ្មោះ​នាង​អេប្រាតា នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា​ហ៊ើរ។

20. លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​យូរី ហើយ​លោក​យូរី​ជា​ឪពុក​របស់​លោក​បេតសា‌លាល។

21. ក្រោយ​មក លោក​ហេស្រុន​បាន​យក​កូន​ស្រី​ម្នាក់​របស់​លោក​ម៉ាគារ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​កាឡាដ មក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​ហេស្រុន​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា សេគូប។

22. លោក​សេគូប​ជា​ឪពុក​របស់​លោក​យ៉ាអៀរ ដែល​ជា​អ្នក​គ្រប់‌គ្រង​លើ​ភូមិ​ម្ភៃ​បី​នៅ​ស្រុក​កាឡាដ។

23. ជន‌ជាតិ​កេសួ‌រី និង​ជន‌ជាតិ​អើរ៉ាម បាន​វាយ​យក​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ា‌អៀរ ព្រម​ទាំង​ក្រុង​កេណាត និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ដែល​មាន​ចំនួន​ទាំង​អស់​ហុក‌សិប។ ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ សុទ្ធ​តែ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាគារ ជា​ឪពុក​របស់​លោក​កាឡាដ។

24. ក្រោយ​ពេល​លោក​ហេស្រុន​ស្លាប់ នៅ​ភូមិ​កាលែប-‌អេប្រាតា នាង​អប៊ី‌យ៉ា​ជា​ភរិយា បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក មាន​ឈ្មោះ​ថា អាស‌ហ៊ើរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ត្កូអា។

25. រីឯ​កូន​ចៅ​របស់​លោក​យេរ៉ា‌មែល ជា​កូន​ច្បង​របស់​លោក​ហេស្រុន​មាន រ៉ាម ជា​កូន​ច្បង ប៊ូណា អូរេន អូសែម និង​អហ៊ី‌យ៉ា។

26. លោក​យេរ៉ា‌មែល​មាន​ប្រពន្ធ​មួយ​ទៀត​ឈ្មោះ​នាង​អថា‌រ៉ា ដែល​ត្រូវ​ជា​ម្ដាយ​របស់​លោក​អូណាម។

27. កូន​ចៅ​របស់​លោក​រ៉ាម ដែល​ជា​កូន​ច្បង​របស់​លោក​យេរ៉ា‌មែល​មាន ម៉ាអាស យ៉ាមីន និង​អេគើរ។

28. កូន​របស់​លោក​អូណាម​គឺ​សាម៉ាយ និង​យ៉ាដា។ កូន​របស់​លោក​សាម៉ាយ​គឺ​ណាដាប់ និង​អប៊ី‌ស៊ើរ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 2