គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 2:1-13 Khmer Standard Version (KHSV)

1. កូន​របស់​លោក​អ៊ីស្រា‌អែល​មាន​រាយ​នាម​ដូច​ត​ទៅ: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ សាប់យូ‌ឡូន

2. ដាន់ យ៉ូសែប បេន‌យ៉ាមីន ណែប‌ថាលី កាឌ និង​អេ‌ស៊ើរ។

3. កូន​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ និង​សេឡា។ អ្នក​ទាំង​បី​នេះ​ជា​កូន​កើត​ពី​ស្ត្រី​សាសន៍​កាណាន ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ស៊ូអា។ លោក​អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះ‌អង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។

4. ក្រោយ​មក លោក​យូដា​បាន​យក​នាង​តាម៉ារ​ជា​កូន​ប្រសា ហើយ​បង្កើត​បាន​ពេរេស និង​សេ‌រ៉ាស។ ដូច្នេះ លោក​យូដា​មាន​កូន​ទាំង​អស់​ប្រាំ​នាក់។

5. កូន​របស់​លោក​ពេរេស​មាន​ហេស្រុន និង​ហាមុល។

6. កូន​របស់​លោក​សេ‌រ៉ាស​មាន ស៊ីមរី អេថាន ហេ‌ម៉ាន កាល់‌កូល និង​ដារ៉ា គឺ​ទាំង​អស់​មាន​ប្រាំ​នាក់។

7. កូន​របស់​លោក​កើមី​គឺ​អេកាន ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បាន​លួច​យក​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌ជាម្ចាស់។

8. កូន​លោក​អេថាន គឺ​អសា‌រ៉ា។

9. កូន​របស់​លោក​ហេស្រុន​មាន​យេរ៉ា‌ម្អែល រ៉ាម និង​កាលែប។

10. លោក​រ៉ាម​ជា​ឪពុក​របស់​លោក​អមី‌ណាដាប់ លោក​អមី‌ណាដាប់​ជា​ឪពុក​របស់​លោក​ណាសូន ដែល​ជា​ប្រមុខ​លើ​កូន​ចៅ​យូដា

11. លោក​ណាសូន​ជា​ឪពុក​របស់​លោក​សាល‌ម៉ូន​លោក​សាល‌ម៉ូន ជា​ឪពុក​របស់​លោក​បូអូស

12. លោក​បូអូស​ជា​ឪពុក​របស់​លោក​អូបិឌ លោក​អូបិឌ​ជា​ឪពុក​របស់​លោក​អ៊ីសាយ

13. លោក​អ៊ីសាយ​ជា​ឪពុក​របស់​លោក​អេលាប ជា​កូន​ច្បង អប៊ី‌ណាដាប់​ជា​កូន​ទី​ពីរ សាំម៉ា​ជា​កូន​ទី​បី

សូមអានជំពូកពេញលេញ ១ របាក្សត្រ 2