គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 1:47-54 Khmer Standard Version (KHSV)

47. ពេល​ព្រះ‌បាទ​ហាដាដ​សោយ​ទិវង្គត ព្រះ‌បាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា ឡើង​គ្រង​រាជ្យ​ជំនួស។

48. ពេល​ព្រះ‌បាទ​សាំឡា​សោយ​ទិវង្គត ព្រះ‌បាទ​សូល ជា​អ្នក​ក្រុង​រ៉េហូ‌បូត ដែល​នៅ​ជាប់​នឹង​ទន្លេ ឡើង​គ្រង​រាជ្យ​ជំនួស។

49. ពេល​ព្រះ‌បាទ​សូល​សោយ​ទិវង្គត ព្រះ‌បាទ​បាល-‌ហាណាន់ ជា​បុត្រ​របស់​លោក​អ័ក‌បោរ ឡើង​គ្រង​រាជ្យ​ជំនួស។

50. ពេល​ព្រះ‌បាទ​បាល-‌ហាណាន់​សោយ​ទិវង្គត ព្រះ‌បាទ​ហាដាដ អ្នក​ក្រុង​ប៉ាវ ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេ‌ថាបែល ជា​បុត្រី​របស់​លោក​ម៉ាត‌រ៉េត និង​ជា​ចៅ​របស់​លោក​មេសា‌ហាប់។

51. បន្ទាប់​មក ព្រះ‌បាទ​ហាដាដ​សោយ​ទិវង្គត។ រីឯ​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​អេដុម​មាន: លោក​ធីមណា លោក​អាល់វ៉ា លោក​យេថេត

52. លោក​អហូ‌លី‌បាម៉ា លោក​អេឡា លោក​ពីណូន

53. លោក​កេណាស លោក​ថេម៉ាន លោក​មីបសារ

54. លោក​ម៉ាក‌ឌាល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​អេដុម។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 1