គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 1:40-51 Khmer Standard Version (KHSV)

40. កូន​របស់​លោក​សូបាល​មាន អាល់‌វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាម។ កូន​របស់​លោក​ស៊ីបៀន​មាន​អៃយ៉ា និង​អណា។

41. កូន​របស់​លោក​អណា​គឺ​ឌីសសុន កូន​របស់​លោក​ឌីសសុន មាន​ហិប‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន។

42. កូន​របស់​លោក​អេ‌ស៊ើរ​មាន​ប៊ីល‌ហន សាវ៉ាន និង​យ៉ាកាន។ កូន​របស់​លោក​ឌីស‌សាន​គឺ​អ៊ូស និង​អរ៉ាន។

43. មុន​ពេល​មាន​ស្ដេច​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​ដូច​ត​ទៅ: ព្រះ‌បាទ​បេឡា ជា​បុត្រ​លោក​បេអ៊រ គ្រង​រាជ្យ​នៅ​ក្រុង​ឌីន‌ហាបា។

44. ពេល​ព្រះ‌បាទ​បេឡា​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​យ៉ូបាប់ ជា​បុត្រ​របស់​លោក​សេ‌រ៉ាស អ្នក​ក្រុង​បូសរ៉ា ឡើង​គ្រង​រាជ្យ​ជំនួស។

45. ពេល​ព្រះ‌បាទ​យ៉ូបាប់​សោយ​ទិវង្គត ព្រះ‌បាទ​ហ៊ូសាម ជា​អ្នក​ស្រុក​ថេម៉ាន ឡើង​គ្រង​រាជ្យ​ជំនួស។

46. ពេល​ព្រះ‌បាទ​ហ៊ូសាម​សោយ​ទិវង្គត ព្រះ‌បាទ​ហាដាដ ជា​បុត្រ​របស់​លោក​បេដាដ មក​ពី​ក្រុង​អាវីត ឡើង​គ្រង​រាជ្យ​ជំនួស គឺ​ស្ដេច​នេះ​ហើយ​ដែល​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់។

47. ពេល​ព្រះ‌បាទ​ហាដាដ​សោយ​ទិវង្គត ព្រះ‌បាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា ឡើង​គ្រង​រាជ្យ​ជំនួស។

48. ពេល​ព្រះ‌បាទ​សាំឡា​សោយ​ទិវង្គត ព្រះ‌បាទ​សូល ជា​អ្នក​ក្រុង​រ៉េហូ‌បូត ដែល​នៅ​ជាប់​នឹង​ទន្លេ ឡើង​គ្រង​រាជ្យ​ជំនួស។

49. ពេល​ព្រះ‌បាទ​សូល​សោយ​ទិវង្គត ព្រះ‌បាទ​បាល-‌ហាណាន់ ជា​បុត្រ​របស់​លោក​អ័ក‌បោរ ឡើង​គ្រង​រាជ្យ​ជំនួស។

50. ពេល​ព្រះ‌បាទ​បាល-‌ហាណាន់​សោយ​ទិវង្គត ព្រះ‌បាទ​ហាដាដ អ្នក​ក្រុង​ប៉ាវ ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេ‌ថាបែល ជា​បុត្រី​របស់​លោក​ម៉ាត‌រ៉េត និង​ជា​ចៅ​របស់​លោក​មេសា‌ហាប់។

51. បន្ទាប់​មក ព្រះ‌បាទ​ហាដាដ​សោយ​ទិវង្គត។ រីឯ​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​អេដុម​មាន: លោក​ធីមណា លោក​អាល់វ៉ា លោក​យេថេត

សូមអានជំពូកពេញលេញ ១ របាក្សត្រ 1