គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 1:37-43 Khmer Standard Version (KHSV)

37. កូន​របស់​រេហួល​មាន ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។

38. កូន​របស់​លោក​សៀរ​មាន​ឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេ‌ស៊ើរ និង​ឌីស‌សាន។

39. កូន​របស់​លោក​ឡូថាន​មាន ហូរី​និង​ហោម៉ាម។ ប្អូន​ស្រី​របស់​លោក​ឡូថាន ឈ្មោះ​នាង​ធីមណា។

40. កូន​របស់​លោក​សូបាល​មាន អាល់‌វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាម។ កូន​របស់​លោក​ស៊ីបៀន​មាន​អៃយ៉ា និង​អណា។

41. កូន​របស់​លោក​អណា​គឺ​ឌីសសុន កូន​របស់​លោក​ឌីសសុន មាន​ហិប‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន។

42. កូន​របស់​លោក​អេ‌ស៊ើរ​មាន​ប៊ីល‌ហន សាវ៉ាន និង​យ៉ាកាន។ កូន​របស់​លោក​ឌីស‌សាន​គឺ​អ៊ូស និង​អរ៉ាន។

43. មុន​ពេល​មាន​ស្ដេច​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​ដូច​ត​ទៅ: ព្រះ‌បាទ​បេឡា ជា​បុត្រ​លោក​បេអ៊រ គ្រង​រាជ្យ​នៅ​ក្រុង​ឌីន‌ហាបា។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 1