គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 1:32-41 Khmer Standard Version (KHSV)

32. រីឯ​កូន​របស់​នាង​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​លោក​អប្រាហាំ មាន​ស៊ីម‌រ៉ាន យ៉ុក‌សាន​មីដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា។ កូន​របស់​លោក​យ៉ុក‌សាន គឺ​សា‌បា និង​ដេដាន់។

33. កូន​របស់​លោក​ម៉ាឌាន​គឺ​អេផា អេភើរ ហេណុក អប៊ីដា និង​អែលផ្អា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។

34. លោក​អប្រាហាំ​ជា​ឪពុក​របស់​លោក​អ៊ីសាក​ហើយ​កូន​របស់​លោក​អ៊ីសាក គឺ​លោក​អេសាវ និង​លោក​អ៊ីស្រា‌អែល។

35. កូន​របស់​លោក​អេសាវ មាន​អេលី‌ផាស រេហួល យេអ៊ូស យ៉ាឡាម និង​កូរេ។

36. កូន​របស់​អេលី‌ផាស​មាន ថេម៉ាន អូម៉ារ សេផូ កេ‌ថាម កេ‌ណាស ធីមណា និង​អាម៉ា‌ឡេក។

37. កូន​របស់​រេហួល​មាន ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។

38. កូន​របស់​លោក​សៀរ​មាន​ឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេ‌ស៊ើរ និង​ឌីស‌សាន។

39. កូន​របស់​លោក​ឡូថាន​មាន ហូរី​និង​ហោម៉ាម។ ប្អូន​ស្រី​របស់​លោក​ឡូថាន ឈ្មោះ​នាង​ធីមណា។

40. កូន​របស់​លោក​សូបាល​មាន អាល់‌វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាម។ កូន​របស់​លោក​ស៊ីបៀន​មាន​អៃយ៉ា និង​អណា។

41. កូន​របស់​លោក​អណា​គឺ​ឌីសសុន កូន​របស់​លោក​ឌីសសុន មាន​ហិប‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 1