គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 1:1-10 Khmer Standard Version (KHSV)

1. លោក​អដាំ​ជា​ឪពុក​របស់​លោក​សេថ លោក​សេថ​ជា​ឪពុក​របស់​លោក​អេណុស

2. លោក​អេណុស​ជា​ឪពុក​របស់​លោក​កៃណាន លោក​កៃណាន​ជា​ឪពុក​របស់​លោក​ម៉ាលេ‌លាល លោក​ម៉ាលេ‌លាល​ជា​ឪពុក​របស់​លោក​យេរេឌ

3. លោក​យេរេឌ​ជា​ឪពុក​របស់​លោក​ហេណុក លោក​ហេណុក​ជា​ឪពុក​របស់​លោក​មធូ‌សាឡា លោក​មធូ‌សាឡា​ជា​ឪពុក​របស់​លោក​ឡាម៉េក

4. លោក​ឡាម៉េក​ជា​ឪពុក​របស់​លោក​ណូអេ លោក​ណូអេ​ជា​ឪពុក​របស់​លោក​សិម លោក​ហាំ និង​លោក​យ៉ាផេត។

5. កូន​របស់​លោក​យ៉ាផេត​មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស។

6. កូន​របស់​លោក​កូមើរ​មាន​អាស‌ក្នាស រីផាត និង​តូការ‌ម៉ា។

7. កូន​របស់​លោក​យ៉ាវ៉ាន​មាន​អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម។

8. កូន​របស់​លោក​ហាំ​មាន​គូស មីស‌រ៉ែម ពូថ និង​កាណាន។

9. កូន​របស់​លោក​គូស​មាន​សេបា ហាវី‌ឡា សាប‌តា រ៉ាម៉ា និង​សាប‌តិកា។ កូន​របស់​លោក​រ៉ាម៉ា​គឺ​សេបា និង​ដេដាន់។

10. លោក​គូស​ក៏​បាន​បង្កើត​លោក​នីម‌រ៉ូដ​ដែរ គឺ​លោក​នេះ​ហើយ​ដែល​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែនដី។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 1