គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 2:63-70 Khmer Standard Version (KHSV)

63. លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក​សួរ​យូរីម និង​ធូមីម*​ជា​មុន​សិន។

64. សហគមន៍​ទាំង​មូល​មាន​ចំនួន​៤២ ៣៦០ នាក់

65. ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចម្រៀង​ប្រុស​ស្រី​២០០ នាក់។

66. មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល

67. អូដ្ឋ​៤៣៥​ក្បាល និង​លា ៦ ៧២០​ក្បាល។

68. ពេល​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។

69. ពួក​គេ​ថ្វាយ​សម្រាប់​ការ​សង់​ព្រះ‌វិហារ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។

70. ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ប្រជា‌ជន ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។

សូមអានជំពូកពេញលេញ អែសរ៉ា 2