ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 2 Khmer Standard Version (KHSV)

ចំនួន​ប្រជា‌ជន​យូដា​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ

1. ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។

2. អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​សេរ៉ាយ៉ា លោក​រេអេ‌ឡាយ៉ា លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ផា លោក​ប៊ីគ‌វ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:

3. កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់

4. កូន​ចៅ​របស់​លោក​សេផា‌ធា​មាន ៣៧២​នាក់

5. កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៧៧៥​នាក់

6. កូន​ចៅ​របស់​លោក​ប៉ាហាត់-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន​២ ៨១២​នាក់

7. កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់

8. កូន​ចៅ​របស់​លោក​សាធូ​មាន ៩៤៥​នាក់

9. កូន​ចៅ​របស់​លោក​សាកាយ​មាន ៧៦០​នាក់

10. កូន​ចៅ​របស់​លោក​បានី​មាន ៦៤២​នាក់

11. កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៣​នាក់

12. កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ១ ២២២​នាក់

13. កូន​ចៅ​របស់​លោក​អដូ‌នី‌កាំ​មាន ៦៦៦​នាក់

14. កូន​ចៅ​របស់​លោក​ប៊ីគ‌វ៉ាយ​មាន ២ ០៥៦​នាក់

15. កូន​ចៅ​របស់​លោក​អេឌីន​មាន ៤៥៤​នាក់

16. កូន​ចៅ​របស់​លោក​អេធើ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហេសេ‌គា​មាន ៩៨​នាក់

17. កូន​ចៅ​របស់​លោក​បេសាយ​មាន ៣២៣​នាក់

18. កូន​ចៅ​របស់​លោក​យ៉ូរ៉ា​មាន ១១២​នាក់

19. កូន​ចៅ​របស់​លោក​ហាស៊ូម​មាន ២២៣​នាក់

20. កូន​ចៅ​របស់​លោក​គីបារ​មាន ៩៥​នាក់

21. អ្នក​ភូមិ​បេថ្លេ‌ហិម​មាន ១២៣​នាក់

22. អ្នក​ភូមិ នថូ‌ផា​មាន ៥៦​នាក់

23. អ្នក​ភូមិ​អាណា‌ថោត​មាន ១២៨​នាក់

24. អ្នក​ភូមិ​អាសម៉ា‌វែត​មាន ៤២​នាក់

25. អ្នក​ក្រុង​គារយ៉ាត-‌អើរីម កេភី‌រ៉ា និង​បៀ‌រ៉ូត មាន ៧៤៣​នាក់

26. អ្នក​ក្រុង​រ៉ាម៉ា និង​កេបា មាន ៦២១​នាក់

27. អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២​នាក់

28. អ្នក​ក្រុង​បេត‌អែល និង​អៃ មាន​២២៣​នាក់

29. អ្នក​ភូមិ​នេបូរ​មាន ៥២​នាក់

30. កូន​ចៅ​របស់​លោក​ម៉ាក‌ប៊ីស​មាន ១៥៦​នាក់

31. កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត មាន ១ ២៥៤​នាក់

32. កូន​ចៅ​របស់​លោក​ហារីម​មាន ៣២០​នាក់

33. អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ មាន ៧២៥​នាក់

34. អ្នក​ក្រុង​យេរីខូ​មាន ៣៤៥​នាក់

35. អ្នក​ក្រុង​សេណា‌អា​មាន ៣ ៦៣០​នាក់

36. ក្រុម​បូជា‌ចារ្យ ជា​កូន​ចៅ​លោក​យេដា‌យ៉ា ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យេសួរ មាន ៩៧៣​នាក់

37. កូន​ចៅ​របស់​លោក​អ៊ីម‌មើរ​មាន ១ ០៥២​នាក់

38. កូន​ចៅ​របស់​លោក​ផាស‌ហ៊ើរ​មាន ១ ២៤៧​នាក់

39. កូន​ចៅ​របស់​លោក​ហា‌រីម​មាន ១ ០១៧​នាក់។

40. ក្រុម​លេវី ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌ‌មាល និង​កូន​ចៅ​របស់​លោក​ហូដា‌វា​មាន ៧៤​នាក់

41. ក្រុម​ចម្រៀង​ជា​កូន​ចៅ​របស់​លោក​អេសាភ​មាន​១២៨​នាក់

42. ក្រុម​យាម​ទ្វារ​ជា​កូន​ចៅ​របស់​លោក​សា‌លូម កូន​ចៅ​របស់​លោក​អេធើរ កូន​ចៅ​របស់​លោក​ថាល់‌ម៉ូន កូន​ចៅ​របស់​លោក​អ័ក‌គូប កូន​ចៅ​របស់​លោក​ហាធី‌ថា និង​កូន​ចៅ​របស់​លោក​សូបាយ​មាន ១៣៩​នាក់

43. ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូ‌ផា កូន​ចៅ​របស់​លោក​ថាបា‌អូត

44. កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ា‌ហា កូន​ចៅ​របស់​លោក​ផាដូន

45. កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកា‌បា កូន​ចៅ​របស់​លោក​អ័ក‌គូប

46. កូន​ចៅ​របស់​លោក​ហាកាប កូន​ចៅ​របស់​លោក​សាល‌ម៉ាយ កូន​ចៅ​របស់​លោក​ហាណាន

47. កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហារ កូន​ចៅ​របស់​លោក​រីអា‌យ៉ា

48. កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូ‌ដា កូន​ចៅ​របស់​លោក​កាសាម

49. កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ផាសេ‌ហា កូន​ចៅ​របស់​លោក​បេសាយ

50. កូន​ចៅ​របស់​លោក​អាស‌ណា កូន​ចៅ​របស់​លោក​មេហូ‌នីម កូន​ចៅ​របស់​លោក​នេភូ‌ស៊ីម

51. កូន​ចៅ​របស់​លោក​បាក‌ប៊ូក កូន​ចៅ​របស់​លោក​ហាគូ‌ផា កូន​ចៅ​របស់​លោក​ហា‌ហ៊ើរ

52. កូន​ចៅ​របស់​លោក​បាស‌លូត កូន​ចៅ​របស់​លោក​មេហ៊ី‌ដា កូន​ចៅ​របស់​លោក​ហាសា

53. កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ី‌សេ‌រ៉ា កូន​ចៅ​របស់​លោក​ថាម៉ា

54. កូន​ចៅ​របស់​លោក​នេស៊ី‌យ៉ា កូន​ចៅ​របស់​លោក​ហាធី‌ផា

55. កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេ‌រេត កូន​ចៅ​របស់​លោក​ពេរូ‌ដា

56. កូន​ចៅ​របស់​លោក​យ៉ាឡា កូន​ចៅ​របស់​លោក​ដារ‌កុន កូន​ចៅ​របស់​លោក​គីដេល

57. កូន​ចៅ​របស់​លោក​សេផា‌ធា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ផូកេ‌រេត ពីសេ‌បែម និង​កូន​ចៅ​របស់​លោក​អាំម៉ូន។

58. សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​ព្រះ‌បាទ​សាឡូម៉ូន​មាន ៣៩២​នាក់។

59. រីឯ​អស់​អ្នក​ដែល​មក​ពី​ធេល-‌មែឡា ធេល-‌ហារេ‌សា កេរូប-‌អដាន និង​អ៊ីម‌មើរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូនតា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា គេ​ពិត​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន​នោះ​គឺ

60. កូន​ចៅ​របស់​លោក​ដេឡា‌យ៉ា កូន​ចៅ​របស់​លោក​ថូប៊ី‌យ៉ា និង​កូន​ចៅ​របស់​លោក​នេកូ‌ដា ដែល​មាន​ចំនួន ៦៥២​នាក់។

61. ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ មាន​កូន​ចៅ​របស់​លោក​ហាបា‌យ៉ា កូន​ចៅ​របស់​លោក​ហាកូស កូន​ចៅ​របស់​លោក​បាស៊ី‌ឡាយ ដែល​បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ី‌ឡាយ​ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។

62. អ្នក​ទាំង​នោះ​រក​នាម​ត្រកូល​ពូជ‌ពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ចាត់​ទុក​អ្នក​ទាំង​នោះ​មិន​បរិសុទ្ធ* ដែល​ពុំ​អាច​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បាន​ឡើយ។

63. លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក​សួរ​យូរីម និង​ធូមីម*​ជា​មុន​សិន។

64. សហគមន៍​ទាំង​មូល​មាន​ចំនួន​៤២ ៣៦០ នាក់

65. ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចម្រៀង​ប្រុស​ស្រី​២០០ នាក់។

66. មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល

67. អូដ្ឋ​៤៣៥​ក្បាល និង​លា ៦ ៧២០​ក្បាល។

68. ពេល​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។

69. ពួក​គេ​ថ្វាយ​សម្រាប់​ការ​សង់​ព្រះ‌វិហារ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។

70. ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ប្រជា‌ជន ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។