គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 2:62-68 Khmer Standard Version (KHSV)

62. អ្នក​ទាំង​នោះ​រក​នាម​ត្រកូល​ពូជ‌ពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ចាត់​ទុក​អ្នក​ទាំង​នោះ​មិន​បរិសុទ្ធ* ដែល​ពុំ​អាច​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បាន​ឡើយ។

63. លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក​សួរ​យូរីម និង​ធូមីម*​ជា​មុន​សិន។

64. សហគមន៍​ទាំង​មូល​មាន​ចំនួន​៤២ ៣៦០ នាក់

65. ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចម្រៀង​ប្រុស​ស្រី​២០០ នាក់។

66. មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល

67. អូដ្ឋ​៤៣៥​ក្បាល និង​លា ៦ ៧២០​ក្បាល។

68. ពេល​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។

សូមអានជំពូកពេញលេញ អែសរ៉ា 2