គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 2:1-13 Khmer Standard Version (KHSV)

1. ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។

2. អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​សេរ៉ាយ៉ា លោក​រេអេ‌ឡាយ៉ា លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ផា លោក​ប៊ីគ‌វ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:

3. កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់

4. កូន​ចៅ​របស់​លោក​សេផា‌ធា​មាន ៣៧២​នាក់

5. កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៧៧៥​នាក់

6. កូន​ចៅ​របស់​លោក​ប៉ាហាត់-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន​២ ៨១២​នាក់

7. កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់

8. កូន​ចៅ​របស់​លោក​សាធូ​មាន ៩៤៥​នាក់

9. កូន​ចៅ​របស់​លោក​សាកាយ​មាន ៧៦០​នាក់

10. កូន​ចៅ​របស់​លោក​បានី​មាន ៦៤២​នាក់

11. កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៣​នាក់

12. កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ១ ២២២​នាក់

13. កូន​ចៅ​របស់​លោក​អដូ‌នី‌កាំ​មាន ៦៦៦​នាក់

សូមអានជំពូកពេញលេញ អែសរ៉ា 2