គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 8:13-20 Khmer Standard Version (KHSV)

13. អ្នក​រាល់​គ្នា​ត្រូវ​តែ​ទទួល​ស្គាល់​ថាមាន​តែ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ប៉ុណ្ណោះដែល​ជា​ព្រះ​ដ៏‌វិសុទ្ធអ្នក​រាល់​គ្នា​ត្រូវ​ស្ញែង​ខ្លាច និង​កោត​ញ‌ញើតតែ​ព្រះ‌អង្គ​ប៉ុណ្ណោះ។

14. ពេល​នោះ ព្រះ‌អង្គ​ផ្ទាល់​នឹង​ធ្វើ​ជា​ទី‌សក្ការៈតែ​ព្រះ‌អង្គ​ជា​ថ្ម​ដែល​នាំ​ឲ្យប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទាំង​ពីរ​នគរ​ប៉ះ​ទង្គិចជា​សិលា​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួលហើយ​ក៏​ជា​ជង់ និង​ជា​អន្ទាក់ដល់​ក្រុង​យេរូ‌សាឡឹម​ដែរ។

15. មនុស្ស​ជា​ច្រើន​ជំពប់​ជើង​នឹង​ថ្ម​នេះហើយ​ដួល​បាក់​បែក​ខ្ទេច‌ខ្ទាំពួក​គេ​នឹង​ជាប់​អន្ទាក់ហើយ​ត្រូវ​ព្រាន​ចាប់​យក​ទៅ។

16. ខ្ញុំ​រក្សា​សក្ខីភាព​នេះ​ទុក ខ្ញុំ​បិទ​ត្រា​លើ​ពាក្យ​ទូន្មាន​នេះ ហើយ​រក្សា​ទុក​ក្នុង​ចំណោម​សាវ័ក​របស់​ខ្ញុំ។

17. ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ ដែល​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​កូន​ចៅ​របស់​លោក​យ៉ាកុប។

18. នៅ​ស្រុក​អ៊ីស្រា‌អែល ខ្ញុំ និង​កូន​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ រួម​គ្នា​ធ្វើ​ជា​ទី​សម្គាល់ និង​ជា​ប្រផ្នូល មក​ពី​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។

19. ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា «ចូរ​ទៅ​រក​គ្រូ​ខាប គ្រូ​ទាយ និង​គ្រូ​ស្ដោះ​ផ្លុំ ដ្បិត​ប្រជា‌ជន​នីមួយៗ​ត្រូវ​តែ​រក​ព្រះ​របស់​ខ្លួន ហើយ​បញ្ជាន់​អារក្ស ដើម្បី​ជួយ​អ្នក​នៅ​រស់»។

20. ចូរ​ពិនិត្យ​មើល​ពាក្យ​ទូន្មាន និង​សក្ខីភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​ព្រះ‌បន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។

សូមអានជំពូកពេញលេញ អេសាយ 8