11. ពេលព្រះអម្ចាស់សណ្ឋិតនៅជាមួយខ្ញុំ ព្រះអង្គហាមខ្ញុំមិនឲ្យដើរតាមមាគ៌ារបស់ប្រជាជាតិនេះទេ គឺព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖
12. អ្វីៗដែលប្រជាជាតិនេះហៅថាការបះបោរមិនត្រូវចាត់ទុកថាជាការបះបោរឡើយកុំភ័យខ្លាចអ្វីៗដែលពួកគេភ័យខ្លាចគឺកុំញញើតឲ្យសោះ»។
13. អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថាមានតែព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះដែលជាព្រះដ៏វិសុទ្ធអ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើតតែព្រះអង្គប៉ុណ្ណោះ។
14. ពេលនោះ ព្រះអង្គផ្ទាល់នឹងធ្វើជាទីសក្ការៈតែព្រះអង្គជាថ្មដែលនាំឲ្យប្រជាជាតិអ៊ីស្រាអែលទាំងពីរនគរប៉ះទង្គិចជាសិលាដែលនាំឲ្យគេជំពប់ដួលហើយក៏ជាជង់ និងជាអន្ទាក់ដល់ក្រុងយេរូសាឡឹមដែរ។
15. មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះហើយដួលបាក់បែកខ្ទេចខ្ទាំពួកគេនឹងជាប់អន្ទាក់ហើយត្រូវព្រានចាប់យកទៅ។
16. ខ្ញុំរក្សាសក្ខីភាពនេះទុក ខ្ញុំបិទត្រាលើពាក្យទូន្មាននេះ ហើយរក្សាទុកក្នុងចំណោមសាវ័ករបស់ខ្ញុំ។
17. ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។