គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 7:8-19 Khmer Standard Version (KHSV)

8. ក្រុង​ដាម៉ាស​ជា​រាជ​ធានី​របស់​ស្រុក​ស៊ីរីស្ដេច​រេស៊ីន​ជា​ម្ចាស់​របស់​ក្រុង​ដាម៉ាស។ក្នុង​រវាង​ហុក‌សិប​ប្រាំ​ឆ្នាំ​ទៀតអេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​សូន្យលែង​មាន​ឈ្មោះ​ថា​ប្រជា‌ជន​ទៀត​ហើយ។

9. ក្រុង​សាម៉ារី​ជា​រាជ​ធានី​របស់​ស្រុក​អេប្រាអ៊ីមស្ដេច​ពេកា​ជា​ម្ចាស់​របស់​ក្រុង​សាម៉ារី។ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ផ្ញើ​ជីវិត​លើ​យើងយ៉ាង​ខ្ជាប់ខ្ជួន​ទេ​នោះអ្នក​រាល់​គ្នា​មិន​អាច​នៅ​ស្ថិត‌ស្ថេរយ៉ាង​ខ្ជាប់ខ្ជួន​បាន​ឡើយ”»។

10. ព្រះ‌អម្ចាស់​ចាត់​លោក​អេសាយ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អេហាស​សា​ជា​ថ្មី​ថា៖

11. «ព្រះ​ករុណា​ត្រូវ​ទូល​សុំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ព្រះ‌ករុណា សម្តែង​នូវ​ទី​សម្គាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ព្រះ‌អង្គ​ពិត​ជា​គង់​នៅ​ជា​មួយ​ព្រះ‌ករុណា»។

12. ព្រះ‌បាទ​អេហាស​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «យើង​នឹង​មិន​ទូល​សូម​អ្វី​ជា​ដាច់​ខាត យើង​នឹង​មិន​ព្រម​ល្បង‌ល​ព្រះ‌អម្ចាស់​ឡើយ!»។

13. ពេល​នោះ ព្យាការី​អេសាយ​ទូល​ព្រះ‌រាជា​ថា៖«បពិត្រ​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌសូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ!ព្រះ‌ករុណា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្សណាយ​ចិត្ត​ប៉ុណ្ណោះ​ទេគឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​របស់​ទូលបង្គំណាយ​ព្រះ‌ហឫទ័យ​ទៀត​ផង។

14. ហេតុ​នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទានទី​សម្គាល់​មួយ​ដល់​អ្នក​រាល់​គ្នា។មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះនាង​នឹង​សម្រាល​បាន​បុត្រា​មួយហើយ​ថ្វាយ​ព្រះ‌នាម​ថា «អេម៉ា‌ញូអែល»។

15. បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំរហូត​ដល់​ពេល​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ​វិញ។

16. ប៉ុន្តែ មុន​ពេល​បុត្រ​នោះចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អស្រុក​របស់​ស្ដេច​ទាំង​ពីរ​ដែល​បាន​មកបំភ័យ​ព្រះ‌ករុណា នឹង​ត្រូវ​គេ​បោះ​បង់​ចោលឲ្យ​នៅ​ស្ងាត់​ជ្រងំ។

17. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណាព្រម​ទាំង​ប្រជា‌រាស្ត្រ និង​ព្រះ‌រាជ‌វង្សជួប​ប្រទះ​នឹង​សភាព‌ការណ៍​ផ្សេងៗព្រោះ​តែ​ស្ដេច​របស់​ជន‌ជាតិ​អាស្ស៊ីរីគឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​កុល‌សម្ព័ន្ធ​អេប្រាអ៊ីមបាន​បែក​ចេញ​ពី​ប្រជា‌ជាតិ​យូដា​មកមិន​ដែល​មាន​សភាព‌ការណ៍​បែប​នេះ​ទេ។

18. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ហៅ​ហ្វូង​រុយដែល​នៅ​ខាង​ចុង​ជ្រោយ​ទន្លេ​នីលនិង​ហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី

19. ឲ្យ​មក​ទំ​នៅ​តាម​ចំណោត​ភ្នំតាម​ក្រហែង​ថ្ម​ទាំង‌ឡាយព្រម​ទាំង​នៅ​តាម​គុម្ពោតនិង​នៅ​តាម​វាល​ស្មៅ​ទាំង​ប៉ុន្មាន​ដែរ។

សូមអានជំពូកពេញលេញ អេសាយ 7