គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 7:15-22 Khmer Standard Version (KHSV)

15. បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំរហូត​ដល់​ពេល​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ​វិញ។

16. ប៉ុន្តែ មុន​ពេល​បុត្រ​នោះចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អស្រុក​របស់​ស្ដេច​ទាំង​ពីរ​ដែល​បាន​មកបំភ័យ​ព្រះ‌ករុណា នឹង​ត្រូវ​គេ​បោះ​បង់​ចោលឲ្យ​នៅ​ស្ងាត់​ជ្រងំ។

17. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណាព្រម​ទាំង​ប្រជា‌រាស្ត្រ និង​ព្រះ‌រាជ‌វង្សជួប​ប្រទះ​នឹង​សភាព‌ការណ៍​ផ្សេងៗព្រោះ​តែ​ស្ដេច​របស់​ជន‌ជាតិ​អាស្ស៊ីរីគឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​កុល‌សម្ព័ន្ធ​អេប្រាអ៊ីមបាន​បែក​ចេញ​ពី​ប្រជា‌ជាតិ​យូដា​មកមិន​ដែល​មាន​សភាព‌ការណ៍​បែប​នេះ​ទេ។

18. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ហៅ​ហ្វូង​រុយដែល​នៅ​ខាង​ចុង​ជ្រោយ​ទន្លេ​នីលនិង​ហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី

19. ឲ្យ​មក​ទំ​នៅ​តាម​ចំណោត​ភ្នំតាម​ក្រហែង​ថ្ម​ទាំង‌ឡាយព្រម​ទាំង​នៅ​តាម​គុម្ពោតនិង​នៅ​តាម​វាល​ស្មៅ​ទាំង​ប៉ុន្មាន​ដែរ។

20. នៅ​គ្រា​នោះព្រះ‌អម្ចាស់​នឹង​ជួល​កាំបិត​កោរពី​ខាង​នាយ​ទន្លេ​អឺប្រាត- គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី -មក​កោរ​សក់ កោរ​រោម​ជើងនិង​កោរ​ពុក​ចង្កា​របស់​ប្រជា‌ជាតិ​នេះ។

21. នៅ​គ្រា​នោះ ម្នាក់ៗ​នឹង​ចិញ្ចឹម​មេ​គោ​មួយនិង​ពពែ​ញី​ពីរ​ក្បាល

22. ហើយ​ដោយ‌សារ​សម្បូណ៌​ទឹក​ដោះ​ពេកប្រជា‌ជន​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះដ្បិត​ប្រជា‌ជន​ដែល​នៅ​សល់​ក្នុង​ស្រុកនឹង​នាំ​គ្នា​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ។

សូមអានជំពូកពេញលេញ អេសាយ 7