គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 7:1-11 Khmer Standard Version (KHSV)

1. នៅ​គ្រា​ដែល​ព្រះ‌បាទ​អេហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​អ៊ូសៀស គ្រង​រាជ្យ​នៅ​ស្រុក​យូដា មាន​សង្គ្រាម​មួយ​ផ្ទុះ​ឡើង គឺ​ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ពួត‌ដៃ​ជា​មួយ​ព្រះ‌បាទ​ពេកា ជា​បុត្រ​របស់​ព្រះ‌បាទ​រេម៉ា‌លា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម ប៉ុន្តែ មិន​អាច​វាយ​សម្រុក​ចូល​បាន​ឡើយ។

2. មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ថា ជន‌ជាតិ​ស៊ីរី​បោះ​ទ័ព​នៅ​ស្រុក​អេប្រាអ៊ីម។ ដំណឹង​នេះ​ធ្វើ​ឲ្យ​ព្រះ‌បាទ​អេហាស និង​ប្រជា‌រាស្ត្រ​ញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក។

3. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេសាយ​ថា៖ «ចូរ​នាំ​ស្អា-‌យ៉ាស៊ូប ជា​កូន​ប្រុស​របស់​អ្នក​ទៅ​ជួប​ស្ដេច​អេហាស នៅ​ក្បែរ​ស្រះ​ផ្នែក​ខាង​លើ ត្រង់​ក្បាល​ប្រឡាយ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។

4. ត្រូវ​ប្រាប់​ស្ដេច​ថាសូម​ព្រះ‌ករុណា​កុំ​ខ្វល់​ព្រះ‌ហឫទ័យកុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!សូម​កុំ​តក់‌ស្លុត នៅ​ចំពោះ​កំហឹង​របស់ស្ដេច​រេស៊ីន និង​ពួក​ស៊ីរីព្រម​ទាំង​ស្ដេច​ពេកា​ឲ្យ​សោះ។ស្ដេច​ទាំង​ពីរ​នេះ​ប្រៀប​បាន​នឹង​កន្ទុយ​អុសដែល​ហុយ​ផ្សែង ជិត​រលត់។

5. ស្ដេច​ស្រុក​ស៊ីរី​បាន​ពួត‌ដៃ​ជា​មួយ​ពួក​អេប្រាអ៊ីមនិង​ស្ដេច​អ៊ីស្រា‌អែល ប្រឆាំង​ព្រះ‌រាជាដោយ​ពោល​ថា:

6. “យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​ស្រុក​យូដាយើង​បំភ័យ​គេ​ឲ្យ​តក់‌ស្លុតហើយ​វាយ​លុក​ស្រុក​គេរហូត​ដល់​គេ​ចុះ​ញ៉ម​នឹង​យើងបន្ទាប់​មក យើង​នឹង​លើក​កូន​របស់​តាប‌បៀលឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​នោះ”។

7. ប៉ុន្តែ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:“ពួក​គេ​មិន​អាច​សម្រេច​ការ​ទាំង​នេះ​បាន​ទេការ​ទាំង​នេះ​ពុំ​អាច​កើត​ឡើង​បាន​ឡើយ។

8. ក្រុង​ដាម៉ាស​ជា​រាជ​ធានី​របស់​ស្រុក​ស៊ីរីស្ដេច​រេស៊ីន​ជា​ម្ចាស់​របស់​ក្រុង​ដាម៉ាស។ក្នុង​រវាង​ហុក‌សិប​ប្រាំ​ឆ្នាំ​ទៀតអេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​សូន្យលែង​មាន​ឈ្មោះ​ថា​ប្រជា‌ជន​ទៀត​ហើយ។

9. ក្រុង​សាម៉ារី​ជា​រាជ​ធានី​របស់​ស្រុក​អេប្រាអ៊ីមស្ដេច​ពេកា​ជា​ម្ចាស់​របស់​ក្រុង​សាម៉ារី។ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ផ្ញើ​ជីវិត​លើ​យើងយ៉ាង​ខ្ជាប់ខ្ជួន​ទេ​នោះអ្នក​រាល់​គ្នា​មិន​អាច​នៅ​ស្ថិត‌ស្ថេរយ៉ាង​ខ្ជាប់ខ្ជួន​បាន​ឡើយ”»។

10. ព្រះ‌អម្ចាស់​ចាត់​លោក​អេសាយ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អេហាស​សា​ជា​ថ្មី​ថា៖

11. «ព្រះ​ករុណា​ត្រូវ​ទូល​សុំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ព្រះ‌ករុណា សម្តែង​នូវ​ទី​សម្គាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ព្រះ‌អង្គ​ពិត​ជា​គង់​នៅ​ជា​មួយ​ព្រះ‌ករុណា»។

សូមអានជំពូកពេញលេញ អេសាយ 7