គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 65:5-12 Khmer Standard Version (KHSV)

5. អ្នក​ទាំង​នោះ​តែង​ស្រែក​ប្រាប់​គេ​ឯង​ថា:“ចៀស! កុំ​ចូល​មក​ជិត​ខ្ញុំក្រែង​លោ​ភាព​វិសុទ្ធ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​ឯង​ស្លាប់!”ពេល​យើង​ឃើញ​ដូច្នេះ ធ្វើ​ឲ្យ​កំហឹង​របស់យើង​កាន់​តែ​ឆេះ‌ឆួល​ឡើង​ថែម​ទៀត។

6. យើង​បាន​កត់‌ត្រា​ទាំង​អស់​ទុកយើង​នឹង​មិន​នៅ​ស្ងៀម​ឡើយយើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:យើង​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​អ្នក​រាល់​គ្នានិង​កំហុស​ដូនតា​របស់​អ្នក​រាល់​គ្នាដែល​បាន​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយនៅ​តាម​ភ្នំ​ទាំង‌ឡាយហើយ​បាន​បំបាក់​មុខ​យើង​នៅ​តាម​ភ្នំ​នានា។យើង​នឹង​ដាក់​ទោស​យ៉ាង​ធ្ងន់ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែលអ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​កាល​ពី​អតីតកាល។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:ពេល​អ្នក​ចម្ការ​ឃើញ​ទំពាំង‌បាយជូរ​មាន​ផ្លែ​ល្អគេ​ពោល​ថា “កុំ​បំផ្លាញ​ឲ្យ​សោះព្រោះ​ទំពាំង‌បាយជូរ​នេះ​នឹង​ផ្ដល់​ស្រា​ឆ្ងាញ់”។ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​យើងយើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។

9. យើង​នឹង​ធ្វើ​ឲ្យ​មាន​ពូជ‌ពង្ស​មួយកើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុបហើយ​ឲ្យ​ម្នាក់​ដែល​គ្រប់‌គ្រង​លើភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។អស់​អ្នក​ដែល​យើង​ជ្រើស​រើសនឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះអ្នក​បម្រើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។

10. ប្រជា‌ជន​ដែល​ស្វែង​រក​យើង​នឹង​ទទួលវាល​ទំនាប​សារ៉ូន​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀមហើយ​ជ្រលង​ភ្នំ​អាកោរ​ជា​ជម្រក​សម្រាប់​ហ្វូង​គោ។

11. រីឯ​អ្នក​រាល់​គ្នា​ដែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់អ្នក​រាល់​គ្នា​ដែល​បំភ្លេច​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើងហើយ​បែរ​ជា​ទៅ​រៀបចំ​ម្ហូប​សែន​ព្រះ​កាដនិង​ច្រួច‌ស្រា​សែន​ព្រះ‌មេនី

12. យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​មុខ​ដាវអ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​ឲ្យ​គេ​អារ-កដ្បិត​យើង​បាន​ហៅ តែ​អ្នក​រាល់​គ្នា​មិន​ឆ្លើយ​ទេយើង​បាន​និយាយ តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើដែល​យើង​យល់​ថា​អាក្រក់គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។

សូមអានជំពូកពេញលេញ អេសាយ 65