គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 65:13-22 Khmer Standard Version (KHSV)

13. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​បម្រើ​របស់​យើង​នឹង​មាន​អាហារ​បរិភោគតែ​អ្នក​រាល់​គ្នា​នឹង​ឃ្លានអ្នក​បម្រើ​របស់​យើង​នឹង​មាន​ទឹក​ផឹកតែ​អ្នក​រាល់​គ្នា​នឹង​ស្រេកអ្នក​បម្រើ​របស់​យើង​នឹង​មាន​អំណរ​សប្បាយតែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់។

14. អ្នក​បម្រើ​របស់​យើង​នឹង​ស្រែក​ហ៊ោព្រោះ​គេ​សប្បាយ​ចិត្តតែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំព្រោះ​ឈឺ​ចុក​ចាប់​នៅ​ក្នុង​ចិត្តអ្នក​រាល់​គ្នា​នឹង​សោក​សង្រេង បាក់​ទឹក​ចិត្ត។

15. ប្រជា‌ជន​ដែល​យើង​បាន​ជ្រើស​រើសនឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា​សម្រាប់​ដាក់​បណ្ដាសាថា “សូម​ព្រះ‌ជា‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​ស្លាប់ដូច​ជន​នេះ ឬ​ជន​នោះ”។រីឯ​អ្នក​បម្រើ​របស់​យើង​វិញគេ​នឹង​ជូន​ពរ​គ្នា ដោយ​ប្រើ​នាម​ថ្មី។

16. នៅ​ក្នុង​ស្រុក អ្នក​ណា​ចង់​ជូន​ពរត្រូវ​ជូន​ពរ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ដ៏​ពិត​ប្រាកដហើយ​នរណា​ចង់​ស្បថត្រូវ​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ដ៏​ពិត​ប្រាកដ។ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​កាល​ពី​មុននឹង​លែង​មាន​ទៀត​ហើយយើង​ក៏​លែង​នឹក​នា​ពី​ការ​ទាំង​នោះ​ទៀត​ដែរ»។

17. យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មីអ្វីៗ​ដែល​កើត​មាន​កាល​ពី​មុនគេ​លែង​នឹក​នា​ទៀត​ហើយគឺ​គ្មាន​នរណា​នឹង​ឃើញ​ទៀត​ទេ។

18. ចូរ​អរ​សប្បាយ​ឡើងចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មកគឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡឹមដែល​មាន​អំណរ​សប្បាយ​រីក‌រាយយើង​បង្កើត​ប្រជា‌ជន​នៅ​ក្រុង​នេះដែល​មាន​អំណរ។

19. ក្រុង​យេរូ‌សាឡឹម​នឹង​ធ្វើ​ឲ្យ​យើងសប្បាយ​រីក‌រាយប្រជា‌ជន​របស់​យើង​ក៏​ធ្វើ​ឲ្យ​យើង​រីក‌រាយក្នុង​ទីក្រុង គេ​លែង​ឮ​សូរ​សម្រែក​យំ​សោក​ទៀត​ហើយ

20. នៅ​ក្រុង​នោះ ក៏​លែង​មាន​ទារក​រស់​បាន​តែបួន​ដប់​ថ្ងៃ​ទៀត​ដែរប្រជា‌ជន​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​វែងអ្នក​ដែល​ស្លាប់​ក្មេង​ជាង​គេមាន​អាយុ​យ៉ាង​ហោច​ណាស់​មួយ​រយ​ឆ្នាំរីឯ​មនុស្ស​ដែល​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំគេ​ចាត់​ទុក​ថា​ជា​អ្នក​ត្រូវ​បណ្ដាសា។

21. ពេល​នោះ គេ​នឹង​សង់​ផ្ទះហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះគេ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ

22. គឺ​គេ​មិន​សង់​ផ្ទះ​ឲ្យ​អ្នក​ផ្សេង​មក​នៅគេ​មិន​ដាំ​ដំណាំ​ទុក​ឲ្យ​អ្នក​ផ្សេងបរិភោគ​ផល​ឡើយដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មាន​អាយុ​វែងដូច​អាយុ​ដើម​ឈើ​ធំៗអស់​អ្នក​ដែល​យើង​ជ្រើស​រើសនឹង​ប្រើ‌ប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក​បង្កើត។

សូមអានជំពូកពេញលេញ អេសាយ 65