គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 6:1-7 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អ៊ូសៀស​សោយ​ទិវង្គត ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌អង្គ​លាត​ពេញ​ក្នុង​ព្រះ‌វិហារ។

2. នៅ​ពី​លើ​ព្រះ‌អង្គ មាន​ពពួក​សេរភីម*។ សេរភីម​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។

3. សេរភីម​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖«ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏‌វិសុទ្ធគឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល!ផែនដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ!»។

4. ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​កក្រើក​ទ្វារ​ព្រះ‌វិហារ ហើយ​មាន​ផ្សែង​ហុយ​ពេញ​ព្រះ‌ដំណាក់។

5. ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ* ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ព្រះ‌មហា‌ក្សត្រ ជា​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល»។

6. ខណៈ​នោះ សេរភីម​មួយ​ហើរ​មក​រក​ខ្ញុំ ទាំង​កាន់​តង្កៀប​កៀប​រងើក​ភ្លើង​ពី​អាសនៈ​មក​ជា​មួយ​ផង

7. រួច​យក​រងើក​ភ្លើង​នោះ​មក​ប៉ះ​មាត់​ខ្ញុំ ទាំង​ប្រាប់​ថា៖ «ដោយ​រងើក​ភ្លើង​នេះ​ប៉ះ​បបូរ​មាត់ លោក​ដូច្នេះ ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ​លោក ព្រះ‌អង្គ​ដក​បាប​ចេញ​ពី​លោក​ហើយ»។

សូមអានជំពូកពេញលេញ អេសាយ 6