គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 57:1-11 Khmer Standard Version (KHSV)

1. មនុស្ស​សុចរិត​កំពុង​តែ​វិនាសតែ​គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់មនុស្ស​ល្អ​បាត់​បង់​ជីវិតតែ​គ្មាន​នរណា​ចាប់​អារម្មណ៍​សោះមនុស្ស​សុចរិត​អន្តរាយដោយ​មនុស្ស​អាក្រក់​ធ្វើ​បាប។

2. ប៉ុន្តែ សន្តិ‌ភាព​នឹង​មក​ដល់អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវនឹង​បាន​សម្រាក​យ៉ាង​សុខ‌សាន្ត។

3. រីឯ​អ្នក​រាល់​គ្នា​ដែល​ជា​កូន​របស់​មេ​ធ្មប់ជា​ពួក​ក្បត់​ព្រះ‌ជាម្ចាស់ហើយ​គោរព​ព្រះ​ក្លែង‌ក្លាយចូរ​នាំ​គ្នា​ចូល​មក!

4. តើ​អ្នក​រាល់​គ្នា​កំពុង​ចំអក​ឲ្យ​នរណា?តើ​អ្នក​រាល់​គ្នា​ហា​មាត់​យ៉ាង​ធំហើយ​លៀន​អណ្ដាត​ដាក់​នរណា?អ្នក​រាល់​គ្នា​ពិត​ជា​កូន​បះ‌បោរនិង​ពូជ​អ្នក​កុហក​មែន!

5. អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​អារក្ស​ព្រៃនៅ​ក្រោម​ដើម​ឈើ​សក្ការៈអ្នក​រាល់​គ្នា​សម្លាប់​កូន​ចៅ​ធ្វើ​យញ្ញ‌បូជានៅ​តាម​ជ្រោះ និង​នៅ​តាម​ក្រហែង​ថ្ម។

6. អ្នក​រាល់​គ្នា​ចាត់​ទុក​ថ្ម​ដ៏​រលើប​នៅ​ក្នុង​ជ្រោះ​ថាជា​សម្បត្តិ និង​ជា​ចំណែក​មត៌ក​ដ៏​សក្ការៈអ្នក​រាល់​គ្នា​ច្រួច‌ស្រា និង​សែន​នៅ​លើ​នោះ។តើ​ឲ្យ​យើង​អត់​ទ្រាំ​បាន​ឬ?

7. អ្នក​ធ្វើ​ពិធី​រួម​បវេណី​សក្ការៈ​នៅ​លើ​ភ្នំ​ខ្ពស់ៗអ្នក​ក៏​ឡើង​ទៅ​ធ្វើ​យញ្ញ‌បូជា​លើ​ភ្នំ​នោះ​ដែរ។

8. អ្នក​យក​រូប​លឹង្គ​របស់​ព្រះ​ក្លែង‌ក្លាយដាក់​នៅ​ខាង​ក្រោយ​ទ្វារ និង​នៅ​តាម​ក្រប​ទ្វារអ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើងគឺ​អ្នក​យក​សម្លៀក‌បំពាក់​ចេញព្រម​ទាំង​ឡើង​ទៅ​ដេក​ជា​មួយ​សហាយដែល​អ្នក​ស្រឡាញ់ហើយ​សម្លឹង​មើល​រូប​លឹង្គ​ទាំង​នោះ។

9. អ្នក​យក​ប្រេង​ក្រអូប និង​ទឹក​អប់​យ៉ាង​ច្រើនរត់​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ម៉ូឡុកអ្នក​ចាត់​ពួក​នាំ​សារ​ឲ្យ​ទៅ​ឆ្ងាយៗគឺ​រហូត​ទៅ​ដល់​ស្ថាន​មច្ចុរាជ។

10. អ្នក​ធ្វើ​ដំណើរ​រហូត​ទាល់​តែ​នឿយ‌ហត់តែ​អ្នក​មិន​ព្រម​ឈប់​ទេគឺ​អ្នក​ខំ​ប្រឹង‌ប្រែង ពុះ‌ពារ​ត​ទៅ​មុខ​ទៀត។

11. តើ​នរណា​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាចរហូត​ដល់​អ្នក​ក្បត់​ចិត្ត​យើងហើយ​លែង​រវី‌រវល់​នឹក​នា​ដល់​យើង​បែប​នេះ?អ្នក​ឈប់​ស្រឡាញ់​យើង​ដូច្នេះមក​ពី​យើង​នៅ​ស្ងៀម​យូរ​ពេក​ឬ?

សូមអានជំពូកពេញលេញ អេសាយ 57