គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 5:25-30 Khmer Standard Version (KHSV)

25. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់ព្រះ‌ពិរោធ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ វាយ​ប្រហារ​ពួក​គេពេល​នោះ ភ្នំ​ទាំង‌ឡាយ​នឹង​ត្រូវ​រង្គើហើយ​នឹង​មាន​សាក‌សព​ដូច​ជា​សំរាមនៅ​ពាស‌ពេញ​តាម​ដង​ផ្លូវ។ទោះ​បី​យ៉ាង​នេះ​ក្ដី ព្រះ‌ពិរោធ​របស់ព្រះ‌អង្គ​នៅ​តែ​មិន​ស្ងប់​ដែរព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ​ដដែល។

26. ព្រះ‌អង្គ​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​ប្រជា‌ជាតិដែល​នៅ​ឆ្ងាយៗព្រះ‌អង្គ​ធ្វើ​សញ្ញា​ហៅ​ពួក​គេពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដីពួក​គេ​ក៏​នាំ​គ្នា​រូត‌រះ​មក​យ៉ាង​ឆាប់​រហ័ស។

27. ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​នឿយ‌ហត់គ្មាន​នរណា​ម្នាក់​បាក់​កម្លាំងហើយ​ក៏​គ្មាន​នរណា​ម្នាក់​ងោក‌ងុយឬ​ដេក​លង់‌លក់​ដែរ។គ្មាន​នរណា​ម្នាក់​ដោះ​ខ្សែ​ក្រវាត់​ចេញ​ពី​ចង្កេះឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​សោះ​ឡើយ។

28. ពួក​គេ​សំលៀង​មុខ​ព្រួញ​របស់​ខ្លួន​ជា‌និច្ចធ្នូ​របស់​គេ​នៅ​ត្រៀម​ជា​ស្រេចក្រចក​ជើង​សេះ​របស់​គេ​ដូច​ថ្ម​ភ្លឺ​រលើបកង់​រទេះ​របស់​គេ​ប្រៀប​ដូច​ជា​ខ្យល់​កួច។

29. សម្រែក​របស់​គេ​ប្រៀប​បាន​នឹង​សម្រែក​សត្វ​សិង្ហគេ​គ្រហឹម​ដូច​ជា​កូន​សិង្ហ​គ្រហឹមចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះឲ្យ​រួច​បាន​ឡើយ។

30. ក៏​ប៉ុន្តែ នៅ​គ្រា​នោះនឹង​មាន​ឮ​សន្ធឹក​ដូច​ស្នូរ​សមុទ្របក់​បោក​មក​លើ​ប្រជា‌ជាតិ​នេះ។ពេល​ក្រឡេក​មើល​ស្រុក​នោះគេ​ឃើញ​មាន​សុទ្ធ​តែ​ភាព​ងងឹត និង​ការ​ឈឺ​ចាប់ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃឲ្យ​ប្រែ​ទៅ​ជា​ងងឹត​វិញ។

សូមអានជំពូកពេញលេញ អេសាយ 5