គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 44:21-28 Khmer Standard Version (KHSV)

21. អ៊ីស្រា‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើងយើង​បាន​បង្កើត​អ្នក ដើម្បី​ឲ្យ​បម្រើ​យើងអ៊ីស្រា‌អែល​អើយយើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ!

22. យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នកដូច​ពពក​រសាត់​បាត់​ទៅចូរ​វិល​ត្រឡប់​មក​រក​យើង​វិញដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។

23. ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើងដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​អន្តរា‌គមន៍​ហើយទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើងភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើងរីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរដ្បិត​ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​របស់លោក​យ៉ាកុប​ហើយព្រះ‌អង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។

24. ព្រះ‌អម្ចាស់​ដែល​បាន​លោះ​អ្នកគឺ​ព្រះ‌អង្គ​ដែល​បាន​បង្កើត​អ្នក​តាំង​ពី​ក្នុងផ្ទៃ​ម្ដាយ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:“យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើតអ្វីៗ​ទាំង​អស់ យើង​បាន​លាត​ផ្ទៃ​មេឃហើយ​យើង​ក៏​បាន​សន្ធឹង​ផែនដីដោយ​ខ្លួន​យើង​ផ្ទាល់។

25. យើង​ធ្វើ​ឲ្យ​ទំនាយ​របស់​គ្រូ‌ហោរទៅ​ជា​ឥត​បាន​ការយើង​ធ្វើ​ឲ្យ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់យើង​នឹង​រំលាយ​គម្រោង‌ការ​របស់​ពួក​អ្នក​ប្រាជ្ញដោយ​ធ្វើ​ឲ្យ​ចំណេះ​របស់​គេក្លាយ​ទៅ​ជា​ការ​លេលា​ទៅ​វិញ។

26. យើង​បំពេញ​តាម​ពាក្យ​សម្ដី​អ្នក​បម្រើ​របស់​យើងហើយ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​អស់​អ្នក​ដែលយើង​ចាត់​ឲ្យ​មក​នោះ បាន​សម្រេច។យើង​ថ្លែង​អំពី​ក្រុង​យេរូ‌សាឡឹម​ថាចូរ​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ក្នុង​ក្រុង​នេះ​វិញយើង​ថ្លែង​អំពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ថាចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញយើង​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ដែល​បាក់​បែកមាន​រូប​រាង​ឡើង​វិញ។

27. យើង​បង្គាប់​មហា‌សាគរ​ឲ្យ​រីង​ស្ងួតហើយ​ធ្វើ​ឲ្យ​ទន្លេ​រីង។

28. យើង​និយាយ​អំពី​ស្ដេច​ស៊ីរូស​ថាអ្នក​នេះ​ជា​មេ​ដឹក​នាំ​ដែល​យើង​បាន​តែង‌តាំង។គាត់​នឹង​បំពេញ​អ្វីៗ​តាម​ចិត្តដែល​យើង​ប្រាថ្នា​ចង់​បានគាត់​នឹង​បញ្ជា​ឲ្យ​គេ​សង់​ក្រុង​យេរូ‌សាឡឹមនិង​ព្រះ‌វិហារ​ឡើង​វិញ”។

សូមអានជំពូកពេញលេញ អេសាយ 44