គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 44:1-12 Khmer Standard Version (KHSV)

1. កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើងប្រជា‌ជន​អ៊ីស្រា‌អែលដែល​យើង​បាន​ជ្រើស​រើស​អើយឥឡូវ​នេះ ចូរ​ស្ដាប់​យើង!

2. ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នកព្រះ‌អង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយព្រះ‌អង្គ​ដែល​ជួយ​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា:យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើងយេស៊ូ‌រូន​ដែល​យើង​បាន​ស្រោច​ស្រង់​អើយកុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

3. យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែងយើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ហូរនៅ​លើ​ដី​ហួត‌ហែងយើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើងទៅ​លើ​ពូជ‌ពង្ស​អ្នកព្រម​ទាំង​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។

4. កូន​ចៅ​របស់​អ្នក​នឹង​ចម្រើន​ឡើងដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀងនិង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។

5. ពេល​នោះ ម្នាក់​ពោល​ថាខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌អម្ចាស់ម្នាក់​ទៀត​ថា ខ្លួន​ជា​កូន​ចៅ​របស់​យ៉ាកុបម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា“ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់”ព្រម​ទាំង​មាន​មោទន‌ភាពព្រោះ​ខ្លួន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល។

6. ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​របស់ជន‌ជាតិ​អ៊ីស្រា‌អែលគឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​បាន​លោះ​ជន‌ជាតិ​អ៊ីស្រា‌អែលទ្រង់​មាន​ព្រះ‌បន្ទូល​ថា:យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុតក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ឡើយ។

7. តើ​មាន​ព្រះ​ណា​ដូច​យើង?ឲ្យ​ព្រះ​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មក!គឺ​ត្រូវ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មានចាប់​ពី​ពេល​យើង​បង្កើត​ប្រជា‌ជនតាំង​ពី​អស់‌កល្ប​រៀង​មកព្រម​ទាំង​រៀប​រាប់​អំពី​ហេតុ‌ការណ៍ដែល​នឹង​កើត​មាន​នៅ​គ្រា​ខាង​មុខ​ដែរ។

8. កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយតាំង​ពី​ដើម​រៀង​មកយើង​តែងតែ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា‌និច្ចអ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង​ស្រាប់​ហើយក្រៅ​ពី​យើង តើ​មាន​ព្រះ​ណា​ទៀត​ទេ?ទេ! គ្មាន​ថ្ម‌ដា​ណា​ទៀត​ឡើយយើង​មិន​ដែល​បាន​ស្គាល់​ទាល់​តែ​សោះ។

9. អស់​អ្នក​ដែល​ឆ្លាក់​រូប​បដិមាសុទ្ធ​តែ​ជា​មនុស្ស​ឥត​បាន​ការរីឯ​ស្នា‌ដៃ​ដែល​គេ​ចាត់​ទុក​ថា​មាន​តម្លៃក៏​គ្មាន​សារ​ប្រយោជន៍​អ្វី​ដែរ។រូប​ព្រះ​ទាំង​នោះ​ជា​សាក្សី​របស់​ពួក​គេតែ​ជា​សាក្សី​ដែល​មិន​ចេះ​មើលហើយ​ក៏​មិន​ដឹង​អ្វី​ដែរគឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​ប៉ុណ្ណោះ។

10. អ្នក​សូន​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​សិត​រូប​បដិមាដែល​ពុំ​អាច​ផ្ដល់​សារ​ប្រយោជន៍​អ្វី​សោះពិត​ជា​មនុស្ស​ល្ងី‌ល្ងើ​មែន!

11. រីឯ​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​រូប​ទាំង​នោះនឹង​ត្រូវ​អាម៉ាស់ដ្បិត​អ្នក​ឆ្លាក់​រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស។ទុក​ឲ្យ​ពួក​គេ​ប្រមូល​គ្នាឲ្យ​គេ​ជួប‌ជុំ​គ្នា​ទៅពួក​គេ​នឹង​ត្រូវ​ញាប់​ញ័រ ហើយ​អាម៉ាស់​មុខ។

12. ជាង​ដែក​យក​លោហ‌ធាតុ​មក​ដុតដំ​នឹង​ញញួរ​ធ្វើ​ជា​រូប។អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ក៏​ប៉ុន្តែ បើ​គេ​មិន​បរិភោគ គេ​មុខ​ជា​អស់​កម្លាំងបើ​គេ​មិន​ផឹក​ទឹក គេ​មុខ​ជា​នឿយ‌ហត់។

សូមអានជំពូកពេញលេញ អេសាយ 44