គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 41:8-25 Khmer Standard Version (KHSV)

8. ចំពោះ​អ្នក​វិញជន‌ជាតិ​អ៊ីស្រា‌អែល​ជា​អ្នក​បម្រើ​របស់​យើងកូន​ចៅ​យ៉ាកុប​ដែល​យើង​បាន​ជ្រើស​រើសពូជ‌ពង្ស​របស់​អប្រាហាំដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ!

9. យើង​បាន​ដឹក​ដៃ​អ្នកពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដីយើង​បាន​ហៅ​អ្នក​ពី​ស្រុក​ចុង​កាត់​មាត់‌ញក​មកយើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា:អ្នក​ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើសយើង​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ!

10. កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នកកុំ​ព្រួយ​បារម្ភ​ឲ្យ​សោះយើង​ជា​ព្រះ​របស់​អ្នកយើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹងយើង​ជួយ​អ្នក យើង​គាំទ្រ​អ្នកយើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។

11. ពួក​ចង​កំហឹង​នឹង​អ្នកមុខ​ជា​ត្រូវ​អាម៉ាស់ និង​បាក់​មុខពួក​ប្រឆាំង​នឹង​អ្នក មុខ​ជា​វិនាស​បាត់​បង់និង​រលាយ​សូន្យ​ទៅ។

12. អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នកតែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នកប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់

13. ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកយើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយយើង​ប្រាប់​អ្នក​ថា:កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ!

14. កូន​ចៅ​យ៉ាកុប!ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ!អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែនតែ​កុំ​ភ័យ​ខ្លាច​អ្វីយើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលយើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

15. យើង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មីដែល​មាន​ធ្មេញ​យ៉ាង​មុតអ្នក​នឹង​រាស់​កម្ទេច​ភ្នំ​តូច​ធំ ឲ្យ​ទៅ​ជា​ធូលី​ដី។

16. អ្នក​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។រីឯ​អ្នក​វិញ អ្នក​នឹង​រីក‌រាយ ព្រោះ​តែ​ព្រះ‌អម្ចាស់អ្នក​នឹង​ខ្ពស់​មុខព្រោះ​តែ​ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

17. ជន​ក្រីក្រ និង​ជន​ទុគ៌ត​ស្វែង​រក​ទឹកតែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។យើង​ជា​ព្រះ‌អម្ចាស់​នឹង​ឆ្លើយ​តប​ចំពោះពាក្យ​អង្វរ​របស់​ពួក​គេយើង​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលនឹង​មិន​បោះ​បង់​ចោល​គេ​ឡើយ។

18. យើង​នឹង​ធ្វើ​ឲ្យ​មាន​ទន្លេ ផុស​ចេញ​ពី​ផ្នូក​ខ្សាច់ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ។យើង​នឹង​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន ប្រែ​ទៅ​ជា​បឹង‌បួឲ្យ​ដី​ហួត‌ហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។

19. យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេងនាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថានហើយ​ដើម​កកោះ ស្រល់ ស្រឡៅដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។

20. ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ឃើញ ហើយ​ដឹងព្រម​ទាំង​ពិចារណា និង​យល់​ជា​មួយ​គ្នា​ថាគឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធនៃ​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​បាន​ផ្ដួច‌ផ្ដើម​ធ្វើ​ការ​ទាំង​នោះដោយ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់។

21. ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ពូជ‌ពង្សរបស់​លោក​យ៉ាកុប មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​បង្ហាញ​សំណុំ​រឿង និង​បញ្ចេញ​ភស្ដុតាងរបស់​អ្នក​រាល់​គ្នា​មក!

22. ឲ្យ​ព្រះ​ទាំង​នេះ​រៀប​រាប់ហើយ​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍​ដែលនឹង​ត្រូវ​កើត​មាន​នៅ​អនាគត។ចូរ​រំឭក​យើង​អំពី​ហេតុ‌ការណ៍ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូងនោះ​យើង​នឹង​រិះគិត។ចូរ​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍ដែល​នឹង​កើត​មាន​នៅ​អនាគត​កាលដើម្បី​ឲ្យ​បាន​ដឹង​ផង។

23. ចូរ​និយាយ​ប្រាប់​យើង​អំពី​ហេតុ‌ការណ៍ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខដូច្នេះ យើង​នឹង​ទទួល​ស្គាល់​ថាអ្នក​រាល់​គ្នា​ពិត​ជា​ព្រះ​មែនចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​បី​អាក្រក់​ក្ដី ល្អ​ក្ដីដើម្បី​ឲ្យ​យើង​ឃើញ និង​ស្ងើច​សរសើរ។

24. តាម​ពិត អ្នក​រាល់​គ្នា​ឥត​បាន​ការ​អ្វី​ទាំង​អស់អ្នក​រាល់​គ្នា​ក៏​ធ្វើ​អ្វី​មិន​កើត​ដែរអស់​អ្នក​ដែល​ជ្រើស​រើស​អ្នក​រាល់​គ្នា​ទុក​ជា​ព្រះសុទ្ធ​តែ​ជា​មនុស្ស​គំរក់។

25. យើង​បាន​ហៅ​មនុស្ស​ម្នាក់​មក​ពី​ទិស​ខាង​ជើងហើយ​អ្នក​នោះ​ក៏​មក​ដល់។នៅ​ទិស​ខាង​កើត គេ​គោរព​ឈ្មោះ​គាត់គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានាដូច​គេ​ដើរ​ជាន់​ភក់ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ។

សូមអានជំពូកពេញលេញ អេសាយ 41