គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 41:2-10 Khmer Standard Version (KHSV)

2. តើ​នរណា​បាន​ហៅ​អ្នក​ដែល​ត្រូវ​រក​យុត្តិធម៌ឲ្យ​មក​ពី​ទិស​ខាង​កើត?តើ​នរណា​ឲ្យ​លោក​មាន​ជ័យ‌ជំនះលើ​ប្រជា‌ជាតិ​ទាំង‌ឡាយព្រម​ទាំង​បង្ក្រាប​ស្ដេច​នានា?ដាវ​របស់​លោក​កម្ទេច​ពួក​គេ ឲ្យ​ទៅ​ជា​ធូលី​ដីព្រួញ​របស់​លោក​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយដូច​កម្ទេច​ចំបើង​ប៉ើង​តាម​ខ្យល់។

3. លោក​ដេញ​តាម​ពួក​គេលោក​ឆ្លង​កាត់​ទ័ព​របស់​គេដោយ​ឥត​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយជើង​របស់​លោក​ក៏​មិន​បាច់​ជាន់​ដី​ដែរ។

4. តើ​នរណា​បាន​គ្រោង​ទុកនិង​សម្រេច​ព្រឹត្តិ‌ការណ៍​ទាំង​នេះ?គឺ​ព្រះ‌អង្គ​ដែល​បាន​ណែ‌នាំ​មនុស្ស​គ្រប់​ជំនាន់តាំង​ពី​ដើម​ដំបូង​រៀង​មក។យើង​ជា​ព្រះ‌អម្ចាស់​ដែល​នៅ​មុន​គេហើយ​យើង​ក៏​នៅ​ជា​មួយមនុស្ស​ចុង​ក្រោយ​បង្អស់​ដែរ។

5. ប្រជា‌ជន​នៅ​តាម​កោះ​នានា​ឃើញ​អ្នក​នោះហើយ​នាំ​គ្នា​ភ័យ​ខ្លាច។ប្រជា‌ជន​ដែល​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដីនឹង​នាំ​គ្នា​ចូល​មក​ជិត ទាំង​ញ័រ​រន្ធត់។

6. ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកម្នាក់ៗ​ពោល​ទៅ​កាន់​បង‌ប្អូន​របស់​ខ្លួន​ថា“ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!”។

7. ជាង​ចម្លាក់​លើក​ទឹក​ចិត្ត​ជាង​ស្មិតអ្នក​ដុត​ដែក​លើក​ទឹក​ចិត្ត​អ្នក​ដំ​ដែកដោយ​ពោល​ថា “ផ្សារ​ដូច្នេះ ល្អ​ណាស់!”។បន្ទាប់​មក គាត់​យក​ដែក​គោល​មក​ដំ​ភ្ជាប់រូប​ចម្លាក់​កុំ​ឲ្យ​រង្គើ។

8. ចំពោះ​អ្នក​វិញជន‌ជាតិ​អ៊ីស្រា‌អែល​ជា​អ្នក​បម្រើ​របស់​យើងកូន​ចៅ​យ៉ាកុប​ដែល​យើង​បាន​ជ្រើស​រើសពូជ‌ពង្ស​របស់​អប្រាហាំដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ!

9. យើង​បាន​ដឹក​ដៃ​អ្នកពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដីយើង​បាន​ហៅ​អ្នក​ពី​ស្រុក​ចុង​កាត់​មាត់‌ញក​មកយើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា:អ្នក​ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើសយើង​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ!

10. កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នកកុំ​ព្រួយ​បារម្ភ​ឲ្យ​សោះយើង​ជា​ព្រះ​របស់​អ្នកយើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹងយើង​ជួយ​អ្នក យើង​គាំទ្រ​អ្នកយើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។

សូមអានជំពូកពេញលេញ អេសាយ 41