គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 40:8-21 Khmer Standard Version (KHSV)

8. ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោនប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើងនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច»។

9. ក្រុង​ស៊ីយ៉ូន​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់!ក្រុង​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ!ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា:មើល​ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា!

10. មើល​ហ្ន៎ ព្រះ‌ជា‌អម្ចាស់​យាង​មកប្រកប​ដោយ​ឫទ្ធា‌នុភាពព្រះ‌អង្គ​យាង​មក​ប្រកប​ដោយ​ព្រះ‌បារមីដើម្បី​គ្រង​រាជ្យ។ព្រះ‌អង្គ​នាំ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​លោះមក​ជា​មួយ​ពួក​គេ​នាំ​គ្នា​ដើរនៅ​ខាង​មុខ​ព្រះ‌អង្គ។

11. ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀមព្រះ‌អង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរាហើយ​ព្រះ‌អង្គ​ថែ​ទាំ​មេ​ចៀមដែល​កំពុង​បំបៅ​កូន​ផង​ដែរ។

12. តើ​នរណា​យក​ដៃ​ក្បង់​ទឹក​សមុទ្រ​មក​វាល់ហើយ​យក​បាត​ដៃ​វាស់​ទំហំ​ផ្ទៃ​មេឃ?តើ​នរណា​យក​រង្វាល់​មក​វាល់​ធូលីហើយ​ថ្លឹង​ទម្ងន់​ភ្នំ​ធំ​តូច​ទាំង‌ឡាយ?

13. តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះ‌អង្គ?

14. តើ​ព្រះ‌អង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សាដើម្បី​ថ្វាយ​យោបល់​ព្រះ‌អង្គ?តើ​នរណា​បង្រៀន​ព្រះ‌អង្គ​អំពី​មាគ៌ា​ដ៏​សុចរិត?តើ​នរណា​បង្រៀន​ព្រះ‌អង្គ​ឲ្យ​ស្គាល់​ប្រាជ្ញាហើយ​ណែ‌នាំ​ព្រះ‌អង្គ​ឲ្យ​ស្គាល់​មាគ៌ានៃ​បញ្ញា​ឈ្លាស​វៃ?

15. ប្រជា‌ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជាដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាងពួក​គេ​មាន​តម្លៃ​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។កោះ​ទាំង‌ឡាយ​ប្រៀប​បាន​នឹង​ធូលី​ដីដែល​ផាត់​ទៅ​តាម​ខ្យល់។

16. ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មមសម្រាប់​ធ្វើ​ជា​អុសហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើនល្មម សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អង្គ​ដែរ។

17. នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះគឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍និង​ឥត​បាន​ការ​ទៅ​ទៀត។

18. តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះ‌ជាម្ចាស់ទៅ​នឹង​ព្រះ​ណា?តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះ‌អង្គ?

19. អ្នក​រាល់​គ្នា​ប្រដូច​ព្រះ‌អង្គទៅ​នឹង​ព្រះ​ក្លែង‌ក្លាយ​ឬ?ទេ! គឺ​ជាង​ទេ​តើ ដែល​សូន​ធ្វើ​រូប​ព្រះ​ទាំង​នោះជាង​មាស​យក​មាស​មក​ស្រោប​រូប​នោះព្រម​ទាំង​ធ្វើ​ខ្សែ​ក​ប្រាក់​ពាក់​ឲ្យ​ទៀត​ផង។

20. រីឯ​ជន​ក្រីក្រ​ដែល​គ្មាន​មាស​គ្មាន​ប្រាក់គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹមហើយ​រក​ជាង​មួយ​រូប​ដ៏​ចំណានឲ្យ​ឆ្លាក់​ធ្វើ​រូប​ព្រះ​ដ៏​រឹង‌មាំ។

21. តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ដឹង​ទេ​ឬ?តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ?តើ​គេ​មិន​បាន​ផ្សព្វ‌ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នាតាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ?តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់ផែនដី​នេះ​ទេ​ឬ?

សូមអានជំពូកពេញលេញ អេសាយ 40