គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 39:4-8 Khmer Standard Version (KHSV)

4. លោក​អេសាយ​សួរ​ព្រះ‌បាទ​ហេ‌សេគា​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌បរម‌រាជ​វាំង?»។ ព្រះ‌បាទ​ហេ‌សេគា​តប​វិញ​ថា៖ «ពួក​គេ​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់​ឲ្យ​ពួក​គេ​ឃើញ ឥត​មាន​លាក់‌លៀម​អ្វី​ឡើយ»។

5. ពេល​នោះ លោក​អេសាយ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «សូម​ព្រះ‌ករុណា​ទ្រង់​សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដូច​ត​ទៅ:

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “នៅ​គ្រា​ខាង​មុខ រាជ្យ​ទ្រព្យ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​អ្នក និង​ភោគ​សម្បត្តិ​ដែល​អយ្យកោ​របស់​អ្នក​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ី‌ឡូន ឥត​មាន​សេស‌សល់​អ្វី​ឡើយ។

7. គេ​ក៏​នាំ​រាជ‌វង្សា‌នុវង្ស​របស់​អ្នក យក​ទៅ​ធ្វើ​ជា​មហា‌តលិក​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ”»។

8. ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដែល​លោក​ថ្លែង​នេះ​ល្អ​ហើយ» ដ្បិត​ព្រះ‌រាជា​គិត​ថា «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត យើង​នឹង​រស់​នៅ​ដោយ​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ»។

សូមអានជំពូកពេញលេញ អេសាយ 39