គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 38:15-21 Khmer Standard Version (KHSV)

15. តើ​ខ្ញុំ​អាច​ថ្លែង​ដូច​ម្ដេច?តើ​ខ្ញុំ​ទូល​ទៅ​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ធ្វើឲ្យ​ការណ៍​នេះ​កើត​ឡើងខ្ញុំ​មាន​ចិត្ត​ជូរ​ចត់​ជា​ខ្លាំងធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​ឡើយ។

16. ព្រះ‌អម្ចាស់​អើយ មនុស្ស​មាន​ជីវិតដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គទូលបង្គំ​នៅ​មាន​ដង្ហើម​ចេញ​ចូលក៏​ដោយ‌សារ​តែ​ព្រះ‌ហឫទ័យ​សប្បុរស​នេះ​ដែរព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំមាន​កម្លាំង និង​មាន​ជីវិត​ឡើង​វិញ។

17. ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ទូលបង្គំប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​សព្វព្រះ‌ហឫទ័យ​ស្រង់​ជីវិត​ទូលបង្គំឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជព្រះ‌អង្គ​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ទូលបង្គំទៀត​ហើយ។

18. ក្នុង​ស្ថាន​មនុស្ស​ស្លាប់គ្មាន​នរណា​អាច​លើក​តម្កើង​ព្រះ‌អង្គ​បាន​ឡើយមច្ចុរាជ​ក៏​ពុំ​អាច​សរសើរ​តម្កើង​ព្រះ‌អង្គហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅក៏​ពុំ​អាច​សង្ឃឹម​លើ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​បាន​ទៀត​ដែរ។

19. មាន​តែ​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះដែល​អាច​លើក​តម្កើង​ព្រះ‌អង្គដូច​ទូលបង្គំ​លើក​តម្កើង​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ។ឪពុក​នឹង​តំណាល​ប្រាប់​កូនៗ​របស់​ខ្លួនអំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។

20. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូលបង្គំយើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ត្រីនៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។

21. បន្ទាប់​មក លោក​អេសាយ​បង្គាប់​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មក​លាប​លើ​ដំបៅ​របស់​ព្រះ‌ករុណា​ទៅ នោះ​ស្ដេច​នឹង​បាន​ជា​សះ​ស្បើយ​មិន​ខាន»។

សូមអានជំពូកពេញលេញ អេសាយ 38