គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 26:2-11 Khmer Standard Version (KHSV)

2. ចូរ​បើក​ទ្វារ​ឲ្យ​ប្រជា‌ជាតិ​ដ៏​សុចរិតដែល​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចូល​ផង!

3. ព្រះ‌អង្គ​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ជា‌និច្ច​និរន្តរ៍ដល់​ប្រជា‌ជាតិ​នេះព្រោះ​គេ​មាន​ជំហរ​រឹង‌ប៉ឹងហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ។

4. ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ជា‌និច្ច​ចុះ!ដ្បិត​ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ដែល​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

5. ព្រះ‌អង្គ​បន្ទាប​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃព្រះ‌អង្គ​ផ្ដួល​រំលំ​ក្រុង​ដែល​ស្ថិត​នៅ​ទី​ខ្ពស់ៗឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី

6. មនុស្ស​ទន់‌ទាប និង​មនុស្ស​ទន់​ខ្សោយនឹង​ដើរ​ជាន់​ក្រុង​នោះ»។

7. ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​បង្ហាញ​ឲ្យមនុស្ស​សុចរិត​ស្គាល់​មាគ៌ា​ដ៏​ទៀង​ត្រង់ព្រះ‌អង្គ​ពង្រាប​មាគ៌ា​របស់​មនុស្ស​សុចរិតឲ្យ​រាប​ស្មើ។

8. ឱ​ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គយើង​ខ្ញុំ​ដើរ​តាម​មាគ៌ាដែល​ព្រះ‌អង្គ​បាន​ត្រួស‌ត្រាយ​ទុកចិត្ត​យើង​ខ្ញុំ​ប្រាថ្នា​ចង់​តែ​ថ្លែង​អំពី​ព្រះ‌នាមរបស់​ព្រះ‌អង្គ​ប៉ុណ្ណោះ។

9. នៅ​ពេល​យប់ ទូលបង្គំ​ចង់​នៅ​ជិត​ព្រះ‌អង្គទូលបង្គំ​ក៏​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ដួង​ចិត្ត​ដែរ។ពេល​ព្រះ‌អង្គ​ដាក់​ទោស​មនុស្ស​នៅ​លើ​ផែនដីស្រប​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គពួក​គេ​នឹង​ស្គាល់​សេចក្ដី​សុចរិត។

10. ប្រសិន​បើ​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យមនុស្ស​អាក្រក់នោះ​គេ​នឹង​មិន​ដឹង​ថា សេចក្ដី​សុចរិត​ជា​អ្វី​ទេគឺ​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុងស្រុក​ដ៏​សុចរិត​នេះហើយ​មិន​យល់​ពី​ភាព​ថ្កុំ‌ថ្កើង​រុងរឿងរបស់​ព្រះ‌អម្ចាស់​ឡើយ។

11. ឱ​ព្រះ‌អម្ចាស់​អើយ!អ្នក​ទាំង​នោះ​ពុំ​ចាប់​អារម្មណ៍​ថាព្រះ‌អង្គ​កំពុង​តែ​គំរាម​ពួក​គេ​ទេ។សូម​ឲ្យ​បច្ចា‌មិត្ត​ត្រូវ​អាម៉ាស់ដោយ​ឃើញ​របៀប​ដែល​ព្រះ‌អង្គ​ការពារប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។សូម​ឲ្យ​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ។

សូមអានជំពូកពេញលេញ អេសាយ 26