គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 26:16-21 Khmer Standard Version (KHSV)

16. ព្រះ‌អម្ចាស់​អើយ!ពេល​មាន​អាសន្នយើង​ខ្ញុំ​មក​រក​ព្រះ‌អង្គនៅ​ពេល​ព្រះ‌អង្គ​ដាក់​ទោសយើង​ខ្ញុំ​ទទូច​អង្វរ​ករ​ព្រះ‌អង្គ។

17. ឱ​ព្រះ‌អម្ចាស់​អើយ!ស្ត្រី​មាន​ផ្ទៃ​ពោះ​ហៀប​នឹង​សម្រាល​កូនស្រែក​ថ្ងូរ ដោយ​ឈឺ​ចុក​ចាប់​យ៉ាង​ណាយើង​ខ្ញុំ​ក៏​ស្រែក​ថ្ងូរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។

18. យើង​ខ្ញុំ​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះយើង​ខ្ញុំ​ឈឺ​ចុក​ចាប់ តែ​ឥត​បង្កើត​អ្វី​សោះ​ឡើយយើង​ខ្ញុំ​មិន​បាន​នាំ​ការ​សង្គ្រោះមក​ឲ្យ​មនុស្ស​លោក​ទេហើយ​យើង​ខ្ញុំ​ក៏​មិន​បាន​បង្កើត​មនុស្ស​ថ្មីនៅ​លើ​ផែនដី​ដែរ។

19. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ក្នុង​ចំណោម​អ្នក​រាល់​គ្នាអ្នក​ដែល​ស្លាប់​ទៅ​ហើយ​នឹង​រស់​ឡើង​វិញ!សាក‌សព​របស់​គេ​នឹង​ក្រោក​ឡើង!អស់​អ្នក​ដែល​ដេក​ក្នុង​ធូលី​ដី​អើយចូរ​ភ្ញាក់​ឡើង!ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ​រីក‌រាយ​ទៅ!ទឹក​សន្សើម​ធ្លាក់​ចុះ​មក​ស្រោច​ស្រព​ផែនដីធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង​យ៉ាង​ណាព្រះ‌អម្ចាស់​នឹង​ប្រទាន​ពន្លឺ​មកប្រោស​អស់​អ្នក​ដែល​ចែក​ស្ថាន​ទៅ​ហើយឲ្យ​ចេញ​ពី​ដីមាន​ជីវិត​ឡើង​វិញ​យ៉ាង​នោះ​ដែរ។

20. ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ!ចូរ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នាហើយ​បិទ​ទ្វារ​ឲ្យ​ជិត។ត្រូវ​នៅ​សំងំ​លាក់​ខ្លួនរហូត​ទាល់​តែ​ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ

21. ដ្បិត​ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់ដើម្បី​ដាក់​ទោស​មនុស្ស​នៅ​ផែនដីដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ពេល​នោះ អំពើ​ឧក្រិដ្ឋ​ដែល​មនុស្ស​ប្រព្រឹត្តនៅ​លើ​ផែនដីនឹង​លាក់​លែង​ជិត​ទៀត​ហើយហើយ​ផែនដី​ក៏​នឹង​លែង​លាក់​អស់​អ្នក​ដែល​ត្រូវគេ​សម្លាប់​ទៀត​ដែរ។

សូមអានជំពូកពេញលេញ អេសាយ 26