គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 21:4-12 Khmer Standard Version (KHSV)

4. ខ្ញុំ​លែង​មាន​កម្លាំង​ចិត្ត​ទៀត​ហើយគឺ​ចិត្ត​ភ័យ​ខ្លាច​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ។ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពេល​យប់​មក​ដល់ ដើម្បី​សម្រាកតែ​យប់​នោះ​ក្លាយ​ទៅ​ជា​យប់​ដ៏​ខ្លោច‌ផ្សាសម្រាប់​ខ្ញុំ​ទៅ​វិញ។

5. ពេល​គេ​កំពុង​តែ​រៀប‌ចំ​ម្ហូប​អាហារនិង​ក្រាល​កំរាល​ព្រំពេល​គេ​កំពុង​តែ​ជប់‌លៀងស្រាប់​តែ​មាន​ឮ​សំឡេង​ស្រែក​ឡើង​ថា:ពួក​នាយ​ទាហាន​អើយ ចូរ​ក្រោក​ឡើងនាំ​គ្នា​រៀប‌ចំ​គ្រឿង​សស្ត្រា‌វុធ​ទៅ!

6. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា:ចូរ​ដាក់​មនុស្ស​ចាំ​ឃ្លាំ​មើលដើម្បី​ផ្ដល់​ដំណឹង​នូវ​អ្វីៗ​ដែល​គេ​មើល​ឃើញ។

7. ប្រសិន​បើ​គេ​ឃើញ​រទេះ​ចំបាំងដែល​ទឹម​ដោយ​សេះ​មួយ​គូនិង​ឃើញ​ទាហាន​ម្នាក់​ជិះ​លា ឬ​ជិះ​អូដ្ឋ​មកគេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន។

8. អ្នក​ដែល​ឃ្លាំ​មើល​នោះ​ត្រូវ​ស្រែក​ឡើង​ថា:«លោក​ម្ចាស់ ខ្ញុំ​ប្របាទ​នៅ​ចាំ​យាម​ក្នុង​ប៉ម​នេះពេញ​មួយ​ថ្ងៃខ្ញុំ​ប្របាទ​ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់»

9. មើល​ហ្ន៎! មាន​មនុស្ស​ម្នាក់​ជិះ​រទេះ​ចំបាំងដែល​ទឹម​ដោយ​សេះ​មួយ​គូ មក​ដល់ហើយ​ស្រែក​ថា: «ក្រុង​បាប៊ី‌ឡូន​រលំ​ហើយក្រុង​បាប៊ី‌ឡូន​រលំ​ហើយ!រីឯ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ក្រុង​នេះក៏​ធ្លាក់​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ!»។

10. ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយអ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែនឥឡូវ​នេះ អ្វីៗ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលបាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹងខ្ញុំ​ក៏​យក​មក​ប្រកាស ជា​ដំណឹង​ដល់​អ្នក​រាល់​ដែរ!។

11. សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ឌូម៉ា:មាន​គេ​ស្រែក​ប្រាប់​ខ្ញុំ​ពី​ស្រុក​សៀរ​មក​ថា:អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?

12. អ្នក​យាម​តប​មក​វិញ​ថា:ជិត​ភ្លឺ​ហើយ ប៉ុន្តែ នៅ​តែ​យប់​ដដែល។ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បាន​ចម្លើយចូរ​វិល​មក​សួរ​ម្ដង​ទៀត​ចុះ។

សូមអានជំពូកពេញលេញ អេសាយ 21