គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 21:1-7 Khmer Standard Version (KHSV)

1. សេចក្ដី​ប្រកាស​ស្ដី​អំពី​តំបន់​វាល​រហោ‌ស្ថាន​នៅ​ជាប់​នឹង​សមុទ្រ:ខ្មាំង​សត្រូវ​នឹង​នាំ​គ្នា​ចេញ​មក​ពី​វាល​រហោ‌ស្ថានគឺ​ពី​ស្រុក​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាចដូច​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​នៅវាល​រហោ‌ស្ថាន​ណេកិប​ដែរ។

2. ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាចគឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯងមេ​បំផ្លាញ​នឹង​បំផ្លិច‌បំផ្លាញ។កង‌ទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅកង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ទៅដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួតទាំង​អស់​គ្នា។

3. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈឺ​ចាប់សព្វ​សព៌ាង្គ​កាយខ្ញុំ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កំពុង​តែ​សម្រាល​កូន។ខ្ញុំ​រំជួល​ចិត្ត រក​ស្ដាប់​អ្វី​មិន​ឮ ខ្ញុំ​រន្ធត់​ចិត្តរក​មើល​អ្វី​មិន​ឃើញ​សោះ​ឡើយ។

4. ខ្ញុំ​លែង​មាន​កម្លាំង​ចិត្ត​ទៀត​ហើយគឺ​ចិត្ត​ភ័យ​ខ្លាច​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ។ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពេល​យប់​មក​ដល់ ដើម្បី​សម្រាកតែ​យប់​នោះ​ក្លាយ​ទៅ​ជា​យប់​ដ៏​ខ្លោច‌ផ្សាសម្រាប់​ខ្ញុំ​ទៅ​វិញ។

5. ពេល​គេ​កំពុង​តែ​រៀប‌ចំ​ម្ហូប​អាហារនិង​ក្រាល​កំរាល​ព្រំពេល​គេ​កំពុង​តែ​ជប់‌លៀងស្រាប់​តែ​មាន​ឮ​សំឡេង​ស្រែក​ឡើង​ថា:ពួក​នាយ​ទាហាន​អើយ ចូរ​ក្រោក​ឡើងនាំ​គ្នា​រៀប‌ចំ​គ្រឿង​សស្ត្រា‌វុធ​ទៅ!

6. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា:ចូរ​ដាក់​មនុស្ស​ចាំ​ឃ្លាំ​មើលដើម្បី​ផ្ដល់​ដំណឹង​នូវ​អ្វីៗ​ដែល​គេ​មើល​ឃើញ។

7. ប្រសិន​បើ​គេ​ឃើញ​រទេះ​ចំបាំងដែល​ទឹម​ដោយ​សេះ​មួយ​គូនិង​ឃើញ​ទាហាន​ម្នាក់​ជិះ​លា ឬ​ជិះ​អូដ្ឋ​មកគេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន។

សូមអានជំពូកពេញលេញ អេសាយ 21