គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 1:10-15 Khmer Standard Version (KHSV)

10. ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះកំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​ឆេះ​កម្ទេចប្រាសាទ​របស់​ក្រុង​នោះ​ផង។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ដោយ​អ្នក​ស្រុក​អេដុម​បាន​ប្រព្រឹត្ត​អំពើ​បាបផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​ដេញ​ប្រហារ​បង‌ប្អូន​របស់​ខ្លួនដោយ​មុខ​ដាវ ឥត​ត្រា​ប្រណី។ពួក​គេ​គិត​តែ​ពី​បំផ្លាញ តាម​កំហឹង​របស់​ខ្លួនហើយ​ចង​គំនុំ​ឥត​ឈប់‌ឈរ​ឡើយ។

12. ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះក្រុង​ថេម៉ាន ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទរបស់​ក្រុង​បូសរ៉ា​ផង»។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ស្រុក​អាំម៉ូន​បាន​ប្រព្រឹត្ត​អំពើ​បាបផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​មាន​គភ៌នៅ​ស្រុក​កាឡាដដើម្បី​វាត​ទឹក​ដី​របស់​ខ្លួន។

14. ហេតុ​នេះ យើង​នឹង​បញ្ឆេះ​ភ្លើងដុត​កំពែង​ក្រុង​រ៉ាបាតព្រម​ទាំង​ដុត​កម្ទេច​ប្រាសាទ​របស់​ក្រុង​នោះនៅ​ថ្ងៃ​មាន​ចំបាំង មាន​សម្រែក​សឹក​សង្គ្រាមនិង​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង។

15. ស្ដេច និង​មេ​ដឹក​នាំ​របស់​ពួក​គេនឹង​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក»នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ អេម៉ុស 1