គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 5:11-15 Khmer Standard Version (KHSV)

11. អេប្រាអ៊ីម​រង​នូវ​ការ​វិនិច្ឆ័យ​ទោសហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិនព្រោះ​អេប្រាអ៊ីម​រត់​ទៅ​ពឹង‌ពាក់​លើ​អ្វីៗដែល​ឥត​បាន​ការ។

12. រីឯ​យើង​វិញ យើង​ប្រៀប​បាន​នឹង​អង្គែដែល​ស៊ី​ពួក​អេប្រាអ៊ីមហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា។

13. អេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួនយូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរីគេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះចៅ​អធិរាជប៉ុន្តែ ស្ដេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នាឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នាឲ្យ​ជា​សះ​បាន​ឡើយ។

14. យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីមនិង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ីគឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេរួច​យើង​ចាក​ចេញ​ទៅទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។

15. យើង​នឹង​វិល​ទៅ​ដំណាក់​របស់​យើង​វិញរហូត​ទាល់​តែ​ពួក​គេ​សារភាព​ថា​ខ្លួន​ខុសហើយ​ស្វែង​រក​យើង។នៅ​ពេល​មាន​អាសន្នពួក​គេ​នឹង​វិល​មក​រក​យើង​វិញ​ជា​មិន​ខាន។

សូមអានជំពូកពេញលេញ ហូសេ 5