2. ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាបដោយយកប្រាក់មកសូនធ្វើរូបបដិមាតាមទេពកោសល្យរបស់ខ្លួន សម្រាប់ថ្វាយបង្គំ។រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាងប៉ុន្តែ ពួកគេនាំគ្នាពោលថា“យើងត្រូវធ្វើយញ្ញបូជាមនុស្សថ្វាយព្រះនេះ!”តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ?
3. ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទនៅពេលព្រលឹមដូចទឹកសន្សើមនៅពេលព្រឹកដែលបាត់ទៅវិញយ៉ាងឆាប់ៗដូចកម្ទេចចំបើងប៉ើងចេញពីលានបោកស្រូវនិងដូចផ្សែងហុយចេញពីរោងបាយ។
4. ចំណែកឯយើងវិញយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីប អ្នកមិនស្គាល់ព្រះណាផ្សេងទៀតក្រៅពីយើងទេក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
5. យើងបានថែទាំអ្នកនៅវាលរហោស្ថាននៅលើទឹកដីហួតហែង។