22. គឺមនុស្សខ្ញុំគេឡើងសោយរាជ្យ មនុស្សខ្លៅមានអាហារបរិបូណ៌
23. ស្ត្រីចិត្តអាក្រក់មានប្ដី និងអ្នកបម្រើយកប្ដីរបស់ចៅហ្វាយស្រី។
24. មានសត្វបួនយ៉ាង ដែលតូចជាងគេនៅលើផែនដី តែជាសត្វមានប្រាជ្ញាវាងវៃ គឺ:
25. ស្រមោចជាសត្វដែលគ្មានកម្លាំង តែចេះប្រមូលអាហារគរទុកនៅរដូវក្ដៅ។
26. ទន្សាយជាសត្វខ្សោយ តែចេះធ្វើរូងនៅក្រោមផ្ទាំងថ្ម។
27. កណ្ដូបជាសត្វគ្មានស្ដេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។
28. ជីងចក់ជាសត្វដែលគេអាចចាប់បាននឹងដៃ តែចេះជ្រៀតចូលទៅនៅក្នុងវាំងរបស់ស្ដេច។
29. មានសត្វលោកបីបួនប្រភេទ ដែលមានដំណើរយ៉ាងសង្ហា គួរឲ្យគយគន់ គឺ:
30. សិង្ហជាសត្វដ៏អង់អាច ដែលមិនចេះរាថយនៅមុខអ្វីសោះឡើយ
31. មាន់ជល់ដែលអួតដាក់គ្នា ពពែឈ្មោល និងស្ដេចដែលយាត្រានៅមុខកងទ័ព។
32. បើអ្នកភ្ញាក់ស្មារតីដឹងថា ខ្លួនជាមនុស្សល្ងង់ ចង់លើកខ្លួន ចូរទប់មាត់តាំងពីពេលនេះទៅ។
33. បើអ្នកចំរាញ់ទឹកដោះគោ អ្នកនឹងបានខ្លាញ់ទឹកដោះ បើវាយច្រមុះ នឹងចេញឈាម ហើយបើបញ្ឆេះកំហឹង នឹងបង្កជំលោះ។