គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 9:4-10 Khmer Standard Version (KHSV)

4. ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់ព្រះ‌អង្គ​នឹង​រុញ​កំពែង​ក្រុង​របស់​គេទម្លាក់​ទៅ​ក្នុង​សមុទ្រក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង។

5. ពេល​ឃើញ​ហេតុ‌ការណ៍​នេះក្រុង​អាស្កា‌ឡូន​នឹង​ភ័យ​តក់‌ស្លុតក្រុង​កាសា​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំងក្រុង​អេក្រូន​បាត់​បង់​សេចក្ដី​សង្ឃឹម​អស់​រលីង។ក្រុង​កាសា​នឹង​លែង​មាន​ស្ដេចក្រុង​អាស្កា‌ឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។

6. ពូជ​សាសន៍​នានា​នឹង​រស់​នៅ​ចំរុះ​គ្នាក្នុង​ក្រុង​អាស្តូឌយើង​នឹង​បំបាត់​អំនួត​របស់​ពួក​ភីលីស្ទីន។

7. យើង​នឹង​យក​សាច់​ដែល​មាន​ជាប់​ឈាមចេញ​ពី​មាត់​របស់​គេ។គឺ​សាច់​ដែល​គេ​សែន​ដល់​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើមប្រជា‌ជន​ភីលីស្ទីន​ដែល​នៅ​សេស‌សល់នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើងពួក​គេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំដូច​កុល‌សម្ព័ន្ធ​យូដា​ដែរ។ប្រជា‌ជន​នៅ​ក្រុង​អេក្រូននឹង​ចូល​រួម​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​យើងដូច​អ្នក​ក្រុង​យេបូស​ដែរ។

8. យើង​នឹង​ការពារ​ដំណាក់​របស់​យើង​មិន​ឲ្យកង‌ទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយហើយ​យើង​ក៏​មិន​ឲ្យ​នរណា​សង្កត់‌សង្កិនប្រជា‌រាស្ដ្រ​របស់​យើង​ទៀត​ដែរដ្បិត​ឥឡូវ​នេះ យើង​មើល​ថែ‌រក្សា​ពួក​គេ។

9. ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើងប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយមើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នកយាង​មក​រក​អ្នក​ហើយព្រះ‌អង្គ​សុចរិត ព្រះ‌អង្គ​នាំ​ការ​សង្គ្រោះ​មកព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត‌បូតព្រះ‌អង្គ​គង់​នៅ​លើ​ខ្នង​លាគឺ​ព្រះ‌អង្គ​គង់​នៅ​លើ​ខ្នង​កូន​លា។

10. ព្រះ‌អង្គ​នឹង​យក​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីមយក​ទ័ព​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹមព្រះ‌អង្គ​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។ព្រះ‌អង្គ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានាអំពី​សន្តិ‌ភាព។ព្រះ‌អង្គ​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាងទៅ​សមុទ្រ​ម្ខាង​ទៀតហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់ទី​ដាច់​ស្រយាល​នៃ​ផែនដី។

សូមអានជំពូកពេញលេញ សាការី 9