គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 9:13-17 Khmer Standard Version (KHSV)

13. យើង​នឹង​យក​យូដា​ធ្វើ​ជា​ធ្នូ​របស់​យើងយើង​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញក្រុង​ស៊ីយ៉ូន​អើយយើង​នឹង​ចាត់​កូន​ចៅ​របស់​អ្នកឲ្យ​ទៅ​ប្រហារ​កូន​ចៅ​ពួក​យ៉ាវ៉នយើង​នឹង​ប្រើ​អ្នក ដូច​ដាវ​របស់​វីរ‌បុរស!។

14. ព្រះ‌អម្ចាស់​នឹង​លេច​មក ស្ថិត​នៅ​ពី​លើ​ពួក​គេព្រួញ​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ផ្លេក​បន្ទោរ ព្រះ‌ជា‌អម្ចាស់​នឹង​ផ្លុំ​ស្នែងព្រះ‌អង្គ​យាង​ទៅ​មុខ​ក្នុង​ព្យុះ​សង្ឃរាដែល​បក់​មក​ពី​ទិស​ខាង​ត្បូង។

15. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ​ពួក​គេពួក​គេ​បំផ្លាញ និង​កិន​កម្ទេច​ខ្មាំង​សត្រូវ​ដែលប្រើ​ដង្ហក់​បាញ់​គ្រាប់​គ្រួស​មក​លើ​ពួក​គេ។ពួក​គេ​បង្ហូរ​ឈាម​សត្រូវ​ឲ្យ​ហូរដូច​ស្រា​ទំពាំង‌បាយជូរឬ​ដូច​ឈាម​សត្វ​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជាហូរ​ពេញ​ចាន នៅ​ជ្រុង​អាសនៈ។

16. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេនឹង​សង្គ្រោះ​ពួក​គេដូច​គង្វាល​សង្គ្រោះ​ហ្វូង​ចៀម​របស់​ខ្លួន។ពួក​គេ​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​លើ​ទឹក​ដី​របស់​ខ្លួនដូច​ត្បូង​ពេជ្រ​ភ្លឺ​ចាំង​ពី​មកុដ។

17. នៅ​គ្រា​នោះ ពួក​គេ​នឹង​មាន​សុភមង្គលហើយ​សម្ផស្ស​ដ៏​ល្អ​បំផុតស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី នឹង​ផ្ដល់​ឲ្យយុវជន​យុវ‌នារី​មាន​កម្លាំង​កំហែង​មាំ‌មួន។

សូមអានជំពូកពេញលេញ សាការី 9