គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 9:1-7 Khmer Standard Version (KHSV)

1. សេចក្ដី​ប្រកាស។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​អំពី​ស្រុក​ហាដ្រាក់។ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ដាម៉ាសដ្បិត​មនុស្ស​លោក​ទាំង‌ឡាយ​ក៏​ជា​កម្មសិទ្ធិ​របស់ ព្រះ‌អម្ចាស់​ដូច​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាននៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

2. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាសព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុសនិង​អ្នក​ក្រុង​ស៊ីដូនដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។

3. ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹង‌មាំក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដីហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរជាន់​នៅ​តាម​ផ្លូវ។

4. ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់ព្រះ‌អង្គ​នឹង​រុញ​កំពែង​ក្រុង​របស់​គេទម្លាក់​ទៅ​ក្នុង​សមុទ្រក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង។

5. ពេល​ឃើញ​ហេតុ‌ការណ៍​នេះក្រុង​អាស្កា‌ឡូន​នឹង​ភ័យ​តក់‌ស្លុតក្រុង​កាសា​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំងក្រុង​អេក្រូន​បាត់​បង់​សេចក្ដី​សង្ឃឹម​អស់​រលីង។ក្រុង​កាសា​នឹង​លែង​មាន​ស្ដេចក្រុង​អាស្កា‌ឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។

6. ពូជ​សាសន៍​នានា​នឹង​រស់​នៅ​ចំរុះ​គ្នាក្នុង​ក្រុង​អាស្តូឌយើង​នឹង​បំបាត់​អំនួត​របស់​ពួក​ភីលីស្ទីន។

7. យើង​នឹង​យក​សាច់​ដែល​មាន​ជាប់​ឈាមចេញ​ពី​មាត់​របស់​គេ។គឺ​សាច់​ដែល​គេ​សែន​ដល់​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើមប្រជា‌ជន​ភីលីស្ទីន​ដែល​នៅ​សេស‌សល់នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើងពួក​គេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំដូច​កុល‌សម្ព័ន្ធ​យូដា​ដែរ។ប្រជា‌ជន​នៅ​ក្រុង​អេក្រូននឹង​ចូល​រួម​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​យើងដូច​អ្នក​ក្រុង​យេបូស​ដែរ។

សូមអានជំពូកពេញលេញ សាការី 9