1. ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន!ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះជាម្ចាស់!ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់!ដ្បិតថ្ងៃរបស់ព្រះអម្ចាស់កំពុងតែមកថ្ងៃនោះនៅជិតបង្កើយ។
2. ថ្ងៃនោះជាថ្ងៃងងឹតអន្ធការជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។ហ្វូងកណ្ដូបដ៏ច្រើនលើសលប់ប្រៀបបាននឹងកងទ័ពខ្លាំងពូកែកំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះចាំងមកលើភ្នំ។តាំងពីដើមមកមិនដែលមានដូច្នេះទេហើយនៅពេលខាងមុខ រហូតតរៀងទៅក៏មិនមានទៀតដែរ។
3. នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះនៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែលឆេះបំផ្លាញទាំងអស់នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែនលុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជាវាលរហោស្ថានដ៏ហួតហែងគឺគ្មានអ្វីគេចផុតពីពួកវាបានទេ។
4. ពួកវាប្រៀបបីដូចជាទ័ពសេះពួកវាបោលទៅមុខដូចកងពលសេះ
5. សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចំបាំងដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែតំរៀបគ្នាចូលប្រយុទ្ធ។
6. ជាតិសាសន៍នានាញ័ររន្ធត់នៅមុខពួកវាមនុស្សគ្រប់ៗគ្នាមានទឹកមុខស្លេកស្លាំង។