គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 7:7-15 Khmer Standard Version (KHSV)

7. សូម​ព្រះ‌អង្គ​នឹក​ចាំ​ផង​ថា ជីវិត​របស់​ទូលបង្គំប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះទូលបង្គំ​ពុំ​អាច​ឃើញ​សុភមង្គល​ទៀត​ឡើយ។

8. ព្រះ‌អង្គ​ទត​មក​ទូលបង្គំតែ​លែង​ឃើញ​ទូលបង្គំ​ទៀត​ហើយព្រះ‌អង្គ​នឹង​ខំ​រក​មើល​ទូលបង្គំតែ​ទូលបង្គំ​បាត់​សូន្យ​ទៅ។

9. ពពក​តែងតែ​រសាត់​បាត់​ទៅរីឯ​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ក៏​ពុំ​អាច​ឡើង​មក​វិញ​បាន​ដែរ។

10. គេ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេញាតិ‌សន្ដាន​ក៏​លែង​ស្គាល់​គេ​ទៀត​ដែរ។

11. ហេតុ​នេះ ទូលបង្គំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយទូលបង្គំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្តទូលបង្គំ​នឹង​ត្អូញ‌ត្អែរ​នៅ​ពេល​តាន‌តឹង​ក្នុង​ឱរា។

12. តើ​ទូលបង្គំ​ជា​សមុទ្រ ឬ​ជា​សត្វ​ដ៏​សំបើមដែល​រស់​នៅ​ក្នុង​សមុទ្រ​ឬបាន​ជា​ព្រះ‌អង្គ​ដាក់​អ្នក​យាម‌ល្បាតនៅ​ជុំ‌វិញ​ទូលបង្គំ​បែប​នេះ?

13. ទូលបង្គំ​នឹក​ថា “បើ​ខ្ញុំ​ចូល​ដំណេកនោះ​ខ្ញុំ​បាន​ល្ហែ រួច​ផុត​ពី​ការ​ឈឺ​ចាប់”

14. ប៉ុន្តែ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុតដោយ​យល់​សប្ដិ​អាក្រក់ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។

15. ទូលបង្គំ​ចង់​អត់​ដង្ហើម​ស្លាប់ជា​ជាង​រស់​ក្នុង​រូប​កាយ​ដែល​សល់​តែ​ឆ្អឹង​នេះ!

សូមអានជំពូកពេញលេញ យ៉ូប 7