គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 6:15-26 Khmer Standard Version (KHSV)

15. បង‌ប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្តដូច​ទឹក​ជ្រោះ​ដែល​រីងដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។

16. នៅ​ចុង​រដូវ​ត្រជាក់ទឹក​អូរ​ទាំង​នោះ​ប្រែ​ជា​ល្អក់‌កករព្រោះ​តែ​ភ្លៀង និង​ទឹក​កក​រលាយ។

17. នា​រដូវ​ក្ដៅ អូរ​ទាំង​នោះ​រីង​ស្ងួត​នៅ​នឹង​កន្លែងព្រោះ​តែ​កម្ដៅ​ថ្ងៃ។

18. ក្បួន​អ្នក​ដំណើរ​វង្វេង​ផ្លូវនាំ​គ្នា​ចូល​ទៅ​វាល​រហោ‌ស្ថានហើយ​វិនាស​បាត់​បង់​អស់​ទៅ។

19. ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​ថេម៉ានាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះក្បួន​អ្នក​ដំណើរ​ពី​ស្រុក​សេបា​នាំ​គ្នាសង្ឃឹម​លើ​អូរ​ទាំង​នោះ

20. ប៉ុន្តែ ពួក​គេ​ត្រូវ​អាម៉ាស់ព្រោះ​តែ​ទុក​ចិត្ត​លើ​អូរ​ទាំង​នោះហើយ​ពួក​គេ​ខក​ចិត្ត​នៅ​ពេល​ទៅ​ដល់។

21. នៅ​ពេល​នេះ អស់​លោក​ក៏​ដូច្នោះ​ដែរអស់​លោក​ឃើញ​ខ្ញុំ​មាន​អាសន្នហើយ​បែរ​ជា​ភ័យ​ខ្លាច!

22. ខ្ញុំ​មិន​ដែល​សុំ​ឲ្យ​អស់​លោកយក​របស់​អ្វី​មួយ​មក​ឲ្យ​ខ្ញុំឬ​យក​ប្រាក់​របស់​អស់​លោក​មក​ជួយ​ខ្ញុំ​ឡើយ។

23. ខ្ញុំ​មិន​ដែល​សុំ​អស់​លោក​ជួយ​ខ្ញុំឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្តឬ​ក៏​សុំ​ឲ្យ​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃរបស់​មនុស្ស​ឃោរ‌ឃៅ​ដែរ។

24. សូម​ប្រៀន‌ប្រដៅ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀមសូម​ប្រាប់​ខ្ញុំ​ផង តើ​ខ្ញុំ​ធ្វើ​ខុស​ត្រង់​ណា?

25. បើ​អស់​លោក​ត្រឹម​ត្រូវ​មែន ខ្ញុំ​សុខ​ចិត្ត​ទទួលតែ​ពាក្យ​ដែល​អស់​លោក​ស្ដី​បន្ទោស​នោះមិន​សម​ហេតុ​សម​ផល​ទេ។

26. ពាក្យ​ដែល​ខ្ញុំ​និយាយ​នេះតើ​អស់​លោក​ចង់​បន្ទោស​កន្លែង​ណាតើ​អស់​លោក​យល់​ថា​ពាក្យ​សម្ដី​របស់មនុស្ស​អស់​សង្ឃឹម ឥត​បាន​ការ​ឬ?

សូមអានជំពូកពេញលេញ យ៉ូប 6