គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 6:10-22 Khmer Standard Version (KHSV)

10. ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កម្រិត​ក្ដីក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏‌វិសុទ្ធ​ឡើយ។

11. ខ្ញុំ​គ្មាន​កម្លាំង​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មាន​សង្ឃឹមហើយ​ខ្ញុំ​ក៏​គ្មាន​គោល‌ដៅ​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រស់​ត​ទៅ​ទៀត​ដែរ។

12. តើ​ខ្ញុំ​មាន​កម្លាំង​រឹង​ដូច​ថ្មហើយ​រូប​កាយ​ដូច​លង្ហិន​ឬ?

13. ក្នុង​ខ្លួន​ខ្ញុំ ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ទៀត​ហើយហើយ​ខ្ញុំ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ជា​បង្អែក។

14. អ្នក​ដែល​រង​ទុក្ខ​គ្រាំ‌គ្រា គួរ​តែ​ទទួលចិត្ត​មេត្តា​ករុណា​ពី​មិត្ត‌ភក្ដិ​របស់​ខ្លួនបើ​មិន​ដូច្នេះ​ទេ គេ​មុខ​ជា​លែង​គោរពកោត​ខ្លាច​ព្រះ‌ជាម្ចាស់។

15. បង‌ប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្តដូច​ទឹក​ជ្រោះ​ដែល​រីងដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។

16. នៅ​ចុង​រដូវ​ត្រជាក់ទឹក​អូរ​ទាំង​នោះ​ប្រែ​ជា​ល្អក់‌កករព្រោះ​តែ​ភ្លៀង និង​ទឹក​កក​រលាយ។

17. នា​រដូវ​ក្ដៅ អូរ​ទាំង​នោះ​រីង​ស្ងួត​នៅ​នឹង​កន្លែងព្រោះ​តែ​កម្ដៅ​ថ្ងៃ។

18. ក្បួន​អ្នក​ដំណើរ​វង្វេង​ផ្លូវនាំ​គ្នា​ចូល​ទៅ​វាល​រហោ‌ស្ថានហើយ​វិនាស​បាត់​បង់​អស់​ទៅ។

19. ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​ថេម៉ានាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះក្បួន​អ្នក​ដំណើរ​ពី​ស្រុក​សេបា​នាំ​គ្នាសង្ឃឹម​លើ​អូរ​ទាំង​នោះ

20. ប៉ុន្តែ ពួក​គេ​ត្រូវ​អាម៉ាស់ព្រោះ​តែ​ទុក​ចិត្ត​លើ​អូរ​ទាំង​នោះហើយ​ពួក​គេ​ខក​ចិត្ត​នៅ​ពេល​ទៅ​ដល់។

21. នៅ​ពេល​នេះ អស់​លោក​ក៏​ដូច្នោះ​ដែរអស់​លោក​ឃើញ​ខ្ញុំ​មាន​អាសន្នហើយ​បែរ​ជា​ភ័យ​ខ្លាច!

22. ខ្ញុំ​មិន​ដែល​សុំ​ឲ្យ​អស់​លោកយក​របស់​អ្វី​មួយ​មក​ឲ្យ​ខ្ញុំឬ​យក​ប្រាក់​របស់​អស់​លោក​មក​ជួយ​ខ្ញុំ​ឡើយ។

សូមអានជំពូកពេញលេញ យ៉ូប 6