គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 6:1-11 Khmer Standard Version (KHSV)

1. លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖

2. «ប្រសិន​បើ​គេ​ថ្លឹង​ការ​ឈឺ​ចាប់​របស់​ខ្ញុំប្រសិន​បើ​គេ​យក​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដាក់​លើ​ជញ្ជីង

3. គេ​នឹង​ឃើញ​វា​ធ្ងន់​ជាង​ខ្សាច់នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​លែង​រួច

4. ដ្បិត​ព្រួញ​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាញ់​ទម្លុះ​ខ្ញុំពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាបពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រដូច​មាន​សត្រូវ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។

5. ពេល​មាន​ស្មៅ​ខៀវ​ខ្ចី​ស៊ីតើ​លា​ព្រៃ​ដែល​ស្រែក​ឬ​ទេ?ពេល​មាន​ចំបើង​ស៊ី តើ​គោ​ចេះ​តែ​រោទ៍​ដែរ​ឬ?

6. តើ​គេ​អាច​បរិភោគ​ម្ហូប​សាបដោយ​មិន​បង់​អំបិល​កើត​ឬ?តើ​ផ្នែក​ស​របស់​ពង​មាន់​មាន​រស‌ជាតិ​ដែរ​ឬ?

7. ខ្ញុំ​មិន​ចង់​បរិភោគ​អាហារ​ទាំង​នោះ​ទេព្រោះ​ជា​អាហារ​ដែល​ខ្ញុំ​ស្អប់​ខ្ពើម។

8. សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេចហើយ​សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទានតាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។

9. គឺ​សូម​ព្រះ‌ជាម្ចាស់​មេត្តា​កិន​កម្ទេច​ខ្ញុំសូម​ព្រះ‌អង្គ​លាត​ព្រះ‌ហស្ដបង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!

10. ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កម្រិត​ក្ដីក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏‌វិសុទ្ធ​ឡើយ។

11. ខ្ញុំ​គ្មាន​កម្លាំង​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មាន​សង្ឃឹមហើយ​ខ្ញុំ​ក៏​គ្មាន​គោល‌ដៅ​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រស់​ត​ទៅ​ទៀត​ដែរ។

សូមអានជំពូកពេញលេញ យ៉ូប 6