គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 40:6-18 Khmer Standard Version (KHSV)

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពីក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖

7. «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាចយើង​នឹង​សួរ​អ្នកហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង!

8. តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើងដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?

9. តើ​អ្នក​មាន​ឫទ្ធិ‌បារមី​ដូច​ព្រះ‌ជាម្ចាស់ហើយ​មាន​សំឡេង​ដូច​ផ្គរ‌លាន់ដែល​ជា​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ឬ?

10. តើ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដមហើយ​ពោរ‌ពេញ​ទៅ​ពន្លឺ​រស្មី​ដ៏​រុង​រឿងដូច​ព្រះ‌ជាម្ចាស់​ឬ?

11. ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួតហើយ​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​អ្នក​លើ​ពួក​គេនិង​បន្ទាប​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។

12. ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួតហើយ​បន្ថោក​ពួក​គេ​ទាំង​អស់​គ្នា!ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែង​ទៅ។

13. ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នាចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។

14. ពេល​នោះ យើង​នឹង​លើក​តម្កើង​អ្នកដ្បិត​អ្នក​បាន​ទទួល​ជោគ​ជ័យដោយ​ឫទ្ធិ‌បារមី​របស់​អ្នក​ផ្ទាល់។

15. ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹកដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរវា​ស៊ី​ស្មៅ​ដូច​គោ

16. កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះសន្ទុះ​ដ៏​ខ្លាំង​ក្លា​ស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​របស់​វា

17. កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅសរសៃ​ភ្លៅ​របស់​វា​ពាក់‌ព័ន្ធ​គ្នា

18. ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិនហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។

សូមអានជំពូកពេញលេញ យ៉ូប 40