គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 40:1-11 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់លោក​យ៉ូប​ទៀត​ថា៖

2. «អ្នក​ចូល​ចិត្ត​ប្រកែក​ប្រឆាំង​ដូច្នេះតើ​អ្នក​មាន​រឿង​អ្វី​ទៀត​ចង់​ចោទ​ប្រកាន់ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត?អ្នក​ចូល​ចិត្ត​ជជែក​តវ៉ា​ជា​មួយព្រះ‌ជាម្ចាស់​ដូច្នេះតើ​អ្នក​មាន​ចម្លើយ​ឬ​ទេ?»។

3. លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖

4. «ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់តើ​ឲ្យ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះ‌អង្គ​វិញដូច​ម្ដេច​បាន?ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។

5. ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយទូលបង្គំ​មិន​និយាយ​ទៀត​ទេហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរទូលបង្គំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពីក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖

7. «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាចយើង​នឹង​សួរ​អ្នកហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង!

8. តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើងដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?

9. តើ​អ្នក​មាន​ឫទ្ធិ‌បារមី​ដូច​ព្រះ‌ជាម្ចាស់ហើយ​មាន​សំឡេង​ដូច​ផ្គរ‌លាន់ដែល​ជា​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ឬ?

10. តើ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដមហើយ​ពោរ‌ពេញ​ទៅ​ពន្លឺ​រស្មី​ដ៏​រុង​រឿងដូច​ព្រះ‌ជាម្ចាស់​ឬ?

11. ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួតហើយ​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​អ្នក​លើ​ពួក​គេនិង​បន្ទាប​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។

សូមអានជំពូកពេញលេញ យ៉ូប 40